កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ប៉េតង់នារី និងប៉េតង់បុរសកម្ពុជា វិញ្ញាសា៣ទល់៣ ឡើងទៅដណ្ដើមមេដាយមាស
19, May 2022 , 4:02 pm        
រូបភាព
ប៉េតង់នារី និងប៉េតង់បុរសកម្ពុជា ប្រកួតវិញ្ញាសា៣នាក់ស្មើ ឡើងទៅដណ្ដើមមេដាយមាស នៃវគ្គផ្ដាច់ព្រ័ត្រ នាប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ថ្ងៃទី១៨ ឧសភា។ ក្រុមប៉េតង់នារីកម្ពុជា មានកីឡាការិនី អ៊ុន ស្រីយ៉ា ,ឃួន យ៉ារី  ,ដួង ឌីណា និងស៊្រាង សុរ៉ាឃីម បានយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល១៣-១០។


 
ក្រុមប៉េតង់នារីកម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះវៀតណាម ដណ្តើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ។ ម្ចាស់ផ្ទះវៀតណាមប៉េតង់នារី បានទម្លាក់ក្រុមនារីថៃ។
 
ដោយឡែកភាគីប៉េតង់បុរសកម្ពុជា វិញ្ញាសា៣នាក់ទល់៣នាក់ដែរ មានកីឡាករ ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា និងឃួន លីហ៊រ បានយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ១៣ -៩។ ប៉េតង់បុរសកម្ពុជា ឡើងទៅជួបថៃ នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។
 
 

Tag:
 ស៊ីហ្គេម
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com