អត្ថបទពាណិជ្ជកម្ម
កម្មវិធីគម្រប់ខួប១ឆ្នាំ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងធនា​គារ សាខមប៊ែង ខេមបូឌា
19, May 2022 , 4:24 pm        
រូបភាព
 ភ្នំពេញ៖ កាលពីថ្ងៃពុធ ទី១៨​ ខែឧសភា ឆ្នាំ ២០២២ – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិ​ឈិ ឡាយហ្វ៍ (ខេមបូឌា) និងធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែង ជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និងការរួមចំណែកយ៉ាងសំខាន់ ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និង លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ   សាខមប៊ែង ខេមបូឌា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់ មកពីក្រុមហ៊ុនទាំងពីរ ដូចជាប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នក​ប្រឹក្សាផែនការហិរញ្ញវត្ថុ​។


 
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ក្នុងពិធីនេះថា៖ “យើងមានសេចក្តីរំភើបរីករាយក្នុងការប្រារព្ធខួប១ឆ្នាំ នៃភាពជាដៃគូអាជីវកម្ម​របស់យើង។ វាគឺ​ជា​ឆ្នាំដ៏​អស្ចារ្យ និងជោគជ័យមួយសម្រាប់​ក្រុមហ៊ុន​ទាំងពីរ​។”
 



លោក អាឡិន ថៃ​ បានបន្តទៀតថា៖ “ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុនចាប់តាំងពីឆ្នាំ១៩០២  ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ នឹងមានវត្តមានអាជីវកម្មនៅកម្ពុជារយៈពេលយូរអង្វែង និងបានប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ យើងផ្តល់ជូនអតិថិជន នូវផលិតផលធានារ៉ាប់រង ដែលមានការប្រកួតប្រជែង និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ តាមរយៈអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុរបស់យើង ដែលមាននៅតាមសាខាធនាគារ  សាខមប៊ែង ខេមបូឌា ដើម្បីបំពេញតម្រូវការកើនឡើង សម្រាប់គម្រោងធានារ៉ាប់រងអាយុជីវិត និងការសន្សំរយៈពេលវែងសម្រាប់ប្រជាជនកម្ពុជា”។
 
លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ “យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ នៅ​ ពេល​បានឃើញនូវលទ្ធផលជាផ្លែផ្កា ដ៏គាប់ប្រសើរ នៃភាពជាដៃគូមួយនេះ។ ពិតប្រាកដណាស់ យើងនឹងបន្តវា និងប្តេជ្ញាចិត្ត ធ្វើឱ្យភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ កាន់តែរីកចម្រើន និងយូរអង្វែងដើម្បីអាចបន្តផ្តល់មកនូវផលិត ផល​សេវាកម្មធនាគារដែលមានគុណភាពកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវអតិថិជន នៃក្រុមហ៊ុនទាំងពីរ។”
 



លោក Nguyen Nhi Thanh បានបន្តទៀតថា៖ “ក្នុងឆ្នាំដំបូងនេះ ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានដាក់ដំណើរការផលិតផលធានារ៉ាប់រង Bancassurance ជាមួយនឹងកម្មវិធីពិសេសជាច្រើនសម្រាប់អតិថិជន និងបុគ្គលិក។ គម្រោងការពារដែលផ្តល់ជូនដល់អតិថិជនរបស់យើង គឺមានលើសពី ៥,៥ លានដុល្លារអាម៉េរិក។  នេះគឺជាតួលេខ ដ៏ល្អប្រសើរគួរឱ្យចាប់អារម្មណ៍ ចំពោះការ​ចា​ប់ដៃគូអាជីវកម្ម នៅក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។
 
ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន​ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ក្នុងការរួមកសាងនូវជំហានជោគជ័យដំបូងរបស់យើង។​ ក្រោមការដឹកនាំ និងការគាំទ្រយ៉ាងមុតមាំ របស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ យើងជឿជាក់ថា យើងនឹងបន្តសម្រេចបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត នាពេលខាងមុខនេះ​៕ 
 


(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 My Cut Agency
© រក្សាសិទ្ធិដោយ thmeythmey.com