កីឡាជាតិ
ជាតិ
កីឡាការិនីវ៉ូវីណាម ជុក សូម៉ាលី បានមេដាយប្រាក់ ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាម
19, May 2022 , 4:54 pm        
រូបភាព
កីឡាការិនីវូវីណាម ជុក សូម៉ាលី ទទួលបានមេដាយប្រាក់លើប្រភេទទម្ងន់៦៥គីឡូក្រាម ក្រោយចាញ់កីឡាការិនីវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រនារសៀលថ្ងៃទី១៩ ខែឧសភា នៅ Soc Son Gymnasium។

 
នាការប្រកួតកន្លងមក ជុក សូម៉ាលី ប្រកួតជាឈ្នះកីឡាការិនីថៃ លើប្រភេទទម្ងន់៦៥គីឡូក្រាម ៥-១ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈ កីឡាការិនីវៀតណាម ឈ្នះ ឡាវ ក្នុងលទ្ធផល ០-១០ លើទម្ងន់ ៦៥គីឡូក្រាម។
 
ជាមួយគ្នានេះដែរ កីឡាករ អេ អាំម៉ារីនភូថង បានយកឈ្នះ ហ្វីលីពីន ៩-១ លើប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករកម្ពុជារូបនេះ ប្រកួតចាញ់ ឡាវ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្នុងលទ្ធផល ៨-៧ បានមេដាយសំរិទ្ធ។ 
 
សម្រាប់វិញ្ញាសាសម្តែងគុនដាវនារីជាគូ កីឡាការិនី ពៅ សុខា និង សឿ ច័ន្ទលក្ខិណា សម្រេចបាន២៥៩ពិន្ទុ ដោយទទួលបានមេដាយសំរឹទ្ធ៕
 
 

Tag:
 SeaGames31
© រក្សាសិទ្ធិដោយ thmeythmey.com