កីឡាជាតិ
ជាតិ
ប៉េតង់៣ទល់៣៖ ក្រុមនារីបានមេដាយមាស, ក្រុមបុរសបានមេដាយប្រាក់
19, May 2022 , 6:22 pm        
រូបភាព
ក្រុមនារី៣ទល់៣។ រូបថត អគ្គនាយកដ្ឋានកីឡា
ក្រុមនារី៣ទល់៣។ រូបថត អគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
ក្រុមប៉េតង់ វិញ្ញាសានារី៣ទល់៣ បានទទួលបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ក្រោយឈ្នះវៀតណាម ១៣-១១ ខណៈក្រុមបុរសចាញ់ថៃ ១៣-១ ទទួលបានមេដាយប្រាក់ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។

 
 វិញ្ញាសានារី៣ទល់៣ ដែលមានកីឡាការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី និងដួង ឌីណា បានយកឈ្នះក្រុមឡាវក្នុង១៣-១១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងយកឈ្នះក្រុមវៀតណាម ១៣-១០  នៅវគ្គផ្តាច់ព្រ័ត្រ៕
 
រីឯក្រុមវិញ្ញាសាបុរស៣ទល់៣ ដែលមានកីឡាករ ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា និងឃួន លីហ៊រ បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៩ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងចាញ់ក្រុមថៃ ១៣-១ នៅវគ្គផ្តាច់ព្រ័ត្រ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com