ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
«ស្លឹកឃុនមារ» ជាដំបូលផ្ទះ និងប្រភពចំណូល របស់សហគមន៍អន្លង់ធំ ស្រុកស្វាយលើ
20, May 2022 ,
7:59 am
រូបភាព
×
ដោយ:
ផាត ដាណេ
សៀមរាប៖ ស្លឹកឃុនមារ ជារុក្ខជាតិព្រៃដែលត្រូវបានប្រជាពលរដ្ឋរស់នៅលើភ្នំគូលែន ប្រើប្រាស់ និងអាស្រ័យផល ស្ទើរក្លាយជាប្រពៃណីហើយ។ ពលរដ្ឋសហគមន៍អន្លង់ធំ ស្រុកស្វាយលើ បេះស្លឹកឃុនមារហាលឱ្យស្ងួត ហើយដេរភ្ជាប់គ្នាប្រមាណ២-៣ម៉ែត្រ ប្រក់ជាដំបូល និងធ្វើជាជញ្ជាំងផ្ទះ ជំនួសការប្រើប្រាស់សង្ក័សី។
ដំបូល និងជញ្ជាំងផ្ទះស្លឹកឃុនមារ អាចជាជម្រកដ៏ត្រជាក់របស់ប្រជាសហគមន៍បានប្រមាណ ៧ ទៅ៨ឆ្នាំឯណោះ ទើបពុកផុយ ហើយត្រូវផ្លាស់ប្តូរថ្មី។ ក្រៅពីដេរស្លឹកឃុនមារប្រក់ផ្ទះរស់នៅ ស្លឹកឃុនមារ ក៏ជាប្រភពចំណូលដ៏សំខាន់មួយ របស់ប្រជាសហគមន៍អន្លង់ធំដែរ ក្រៅពីការធ្វើចម្ការ។ ស្លឹកឃុនមារ ដែលដេររួច អាចលក់បានតម្លៃ ១៥ ០០០រៀល ក្នុងមួយម៉ែត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៥ ខែឧសភា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្ត រយៈពេល៣ថ្ងៃ ដោយនាំភ្ញៀវទេសចរទៅតំបន់បឹងទន្លេសាប និងតំបន់ធម្មជាតិប្លែកៗជាច្រើនកន្លែងនៅលើភ្នំគូលែន។
សូមអញ្ជើញលោក-អ្នកនាងទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សហគមន៍អន្លង់ធំ
ភ្នំគូលែន
ស្លឹកឃុនមារ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
23 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម