កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ អត្តពលិកប្រដាល់គុនខ្មែរ ៣រូប ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
20, May 2022 , 11:36 am        
រូបភាព
(ឆ្វេង) កីឡាករវៀតណាម Truong Quoc Hung និងកីឡាករ ព្រុំ សំណាង របស់កម្ពុជា ដែលត្រូវប្រកួតជាមួយគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើសង្វៀន Vinh Phuc Gymnasium  នៅថ្ងៃទី២០ ឧសភា ២០២២ ។ (ប្រភព Sen BunThen Boxer)
(ឆ្វេង) កីឡាករវៀតណាម Truong Quoc Hung និងកីឡាករ ព្រុំ សំណាង របស់កម្ពុជា ដែលត្រូវប្រកួតជាមួយគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើសង្វៀន Vinh Phuc Gymnasium នៅថ្ងៃទី២០ ឧសភា ២០២២ ។ (ប្រភព Sen BunThen Boxer)
ដោយ៖ហៀក ឆក

កីឡាករប្រដាល់គុនខ្មែរ ៣រូប ត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើសង្វៀន Vinh Phuc Gymnasium ថ្ងៃទី២០ ឧសភា ដើម្បីប្រជែងកៅអី ទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១។ ការប្រកួតចាប់ផ្តើមនាម៉ោង ២៖០០ រសៀលទៅ ។


សម្រាប់ការប្រកួតប្រដាល់គុនខ្មែរ (Muay) លើសង្វៀន Vinh Phuc Gymnasium មាន ៦គូ ក្នុងនោះមាន អត្តពលិកកម្ពុជា ៣រូប ផងដែរ។ កីឡាការិនី ស៊ឹង មួយ ជួប Nur Amisha មកពីម៉ាឡេស៊ី លើប្រភេទទំងន់ ៥១គីឡូក្រាម។ កីឡាការិនីទាំងពីរ មកដល់វគ្គនេះ ដោយសារការបោះឆ្នោត។
 
ឃុន បូរ៉ា ត្រូវជួប កីឡាករថៃ Chonlawit Preedasak នាម៉ោង ២៖០០ នាទី រសៀលប្រភេទទំងន់ ៦០គីឡូក្រាម។ បូរ៉ា មុននឹងមកដល់វគ្គនេះ រូបគេបានយកឈ្នះកីឡាករ ម៉ាឡេស៊ី Kabilan Jelevan Thiagarajan ដោយពិន្ទុ ៣-០។ ចំណែកកីឡាករថៃ Chonlawit បានយកឈ្នះកីឡាករឡាវ Anathasa Soliyavong ដោយពិន្ទុ ៣-០។
 
រីឯកីឡាករ ព្រុំ សំណាង ត្រូវតស៊ូជាមួយម្ចាស់ផ្ទះវៀតណាម Truong Quoc Hung ប្រភេទទំងន់ ៨១ គីឡូក្រាម ។ រូបគេទាំងពីរត្រូវបានបោះឆ្នោតឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ សំណាង ជាកីឡាករដែលមានផ្លែកែង និង ទាត់ល្អ ទៅកាន់គូប្រកួត រីឯ Quoc Hung វិញ ជាកីឡាករ​ល្អ វាយ(ម៉ាត់) និងការធាក់គូប្រកួតមិនឲ្យចូលកៀក ជាជំនាញរបស់គេ។
 
កីឡាករ ដែលមានទម្ងន់ធ្ងន់ទាំងពីរ អាចនិយាយបានថា ជាគូពិសេសសម្រាប់ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម៕
 
 

Tag:
 ប្រដាល់
 Muay
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com