កីឡាជាតិ
ជាតិ
លីគខាប់៖ ព្រះខ័នរាជស្វាយរៀង ជួប គិរីវង់សុខសែនជ័យ, វិសាខា ស្វាគមន៍ បឹងកេត
20, May 2022 , 2:46 pm        
រូបភាព
កីឡាករ ត្រៀមស៊ុតបាល់កាត់សេចក្ដី១១ម៉ែត្រ  រូបពី Cambodian Premier League
កីឡាករ ត្រៀមស៊ុតបាល់កាត់សេចក្ដី១១ម៉ែត្រ រូបពី Cambodian Premier League
នៅថ្ងៃទី២០ ខែឧសភា វេលាម៉ោង៦:៣០ ព្រះខ័នរាជ ស្វាយរៀង ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគខាប់ នៅកីឡដ្ឋានខេត្តស្វាយរៀង ស្រប់ពេលដែល វិសាខា ប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋានព្រីនស៍។ ណាហ្គាវើលដ៍ កក់កៅអីវគ្គបន្ទាប់ ដោយឈ្នះ ក្លិបទ័ព បាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៣ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ ភ្នំពេញក្រោន ឈ្នះ ព្រៃវែង ៤-១ នៅកីឡដ្ឋាន Smart RSN។



ព្រះខ័នរាជ ស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ គិរីវង់សុខសែនជ័យ។ ក្រុមទាំងពីរ បានហ្វឹកហាត់យ៉ាងសកម្ម ដោយផ្ដោតលើជ័យជំនះ ដើម្បីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះ គឺជាជំនួបទី២ ដែលក្រុមទាំង២ បានជួបគ្នាក្នុងឆ្នាំ២០២២។ នាថ្ងៃទី៨ មីនា ឆ្នាំ២០២២ គិរីវង់សុខសែនជ័យ បានចាញ់ព្រះខ័នរាជ ស្វាយរៀង ៣-១ ម្ដងរួចហើយនៅក្នុងទឹកដីខេត្តស្វាយរៀង ក្នុងការប្រកួត Cambodian Premier League។
 
នៅថ្ងៃជាមួយគ្នានេះ វិសាខា ត្រូវស្វាគមន៍ បឹងកេត។ នាដើមខែមេសា វិសាខា ធ្លាប់ចាញ់ បឹងកេត លទ្ធផល១-២ នៅក្នុងកីឡដ្ឋានព្រីនស៍ នៃការប្រកួត Cambodian Premier League។ 
ដោយឡែកកាល ការប្រកួតនាថ្ងៃទី១៩ ខែឧសភា ណាហ្គាវើលដ៍ បានត្រឹមប្រកួតស្មើរជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល២-២ នៅកីឡដ្ឋានស្ដាតចាស់។ តាមរយៈបាល់កាត់សេចក្ដី១១ម៉ែត្រ ណាហ្គាវើលដ៍ ឈ្នះ ក្លិបទ័ព ៥-៣ ដោយ កីឡាករ Yuta របស់កងយោធពលខេមរភូមិន្ទ ស៊ុតចំអ្នកចាំទី ស៊ុយ យ៉ាទី របស់ណាហ្គាវើលដ៍។
 
ខណៈពេលជាមួយគ្នា ភ្នំពេញក្រោន បានឈ្នះ ព្រៃវែង ៤-១ នៅកីឡដ្ឋាន Smart RSN។ ៤គ្រាម់នោះរកបាន ដោយកីឡាករ សំអុល ទីណា ១គ្រាប់, ប្រាក់ ធីវ៉ា ១គ្រាប់ និង Adres Nieto 2 គ្រាប់ ខណៈ មួយគ្រាប់របស់ព្រៃវែង រកបានដោយកីឡាករ ទិត ឌីណា។
 

Tag:
 បាល់ទាត់
  លីគខាប់
  League Cup
© រក្សាសិទ្ធិដោយ thmeythmey.com