អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហការជាមួយ UnionPay បានដាក់ឲ្យដំណើរការសេវាទូទាត់តាមកាតឥណពន្ធនិម្មិត លើកម្មវិធីAMK Mobile
23, May 2022 , 3:49 pm        
រូបភាព
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និង UnionPay ជាក្រុមហ៊ុនអន្តរជាតិដែលមានបណ្តាញកាតសម្រាប់​ទូទាត់ប្រាក់ធំជាងគេនៅលើពិភពលោក បានសហការគ្នារៀបចំកម្មវិធីដាក់ឲ្យដំណើរការសេវាទូទាត់ប្រាក់តាមកាតឥណពន្ធនិម្មិត UnionPay នៅលើកម្មវិធីធនាគារលើទូរស័ព្ទ AMK Mobile។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយការផ្តល់ជាអនុសាសន៍ពីសំណាក់តំណាងគ្រប់គ្រងស្ថាប័នទាំងពីរ និងមានការលេងកម្សាន្តសប្បាយៗ និងផ្តលរង្វាន់ជាទឹកប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនដល់អតិថិជន ដែលបានចូលរួម នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ តនៅផ្សារទំនើប អ៊ីអន សែនសុខ (AEON 2)។
 
កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ជាដំណោះស្រាយការទូទាត់ប្រាក់យ៉ាងទំនើបនិង ងាយស្រួលដែលអនុញ្ញាតឲ្យអតិថិជនទូទាត់ប្រាក់តាមរយៈម៉ាស៊ីនPOS ដោយស្កេនQR Code ឬContactless ក្នុងហាងជាង៩០%ទូទាំងប្រទេសកម្ពុជា និងការទិញទំនិញអនឡាញលើវ៉ិបសាយជាច្រើន នៅ១៨០ប្រទេសទូទាំង​ពិភព​លោក។ 


 
លោក ហេង រមណី នាយកប្រតិបត្តិ​អាជីវកម្មសន្សំ និងសេវាកម្មរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា ៖ «ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿន និងការ​កើន​ឡើងជា​លំដាប់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល​​ ជាពិសេសយុវជនជំនាន់ក្រោយ បាន​ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរទម្លាប់​ទិញទំនិញនិងទូទាត់ប្រាក់ តាមរយៈអនឡាញដោយមិនប្រើសាច់ប្រាក់ដោយផ្ទាល់ទាំងក្នុងនិងក្រៅប្រទេស កាន់តែមានភាពពេញនិយមជាងមុន​។​ ដូច្នេះ​ហើយការដាក់ឲ្យដំណើរការជាផ្លូវការ លើការទូទាត់តាមកាតឥណពន្ធនិម្មិត UnionPay ​ពិតជា​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បី​ដើរ​ឲ្យ​ទាន់​​ភាពរីកចម្រើននៃសេដ្ឋកិច្ច។​»
 
លោកបានបន្ថែមទៀតថា ៖«សេវានេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​របស់​ស្ថាប័ន ​ដែលផ្ដល់​ដំណោះស្រាយ​ហិរញ្ញវត្ថុតាមបែប​ឌី​ជី​ថ​ល​ ស្រប​តាម​ការ​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អតិថិជន​​។ អេ អឹម ខេ នឹងនៅតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ល្អបំផុតដល់អតិថិជនរបស់យើង។​»


 
កញ្ញា លាង ចិន្តា អគ្គនាយិកាប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនUnionPay International មានប្រសាសន៍ថា ៖ «យើងពិតជារីករាយណាស់ដែល កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ដែលដំណើរការតាមរយៈកម្មវិធីធនាគារក្នុងទូរសព្ទ AMK Mobile ទទួលបានងារលើកទី១ជាច្រើនប្រភេទ។ អេ អឹម ខេ មិនត្រឹមតែជាស្ថាប័នមីក្រូហិរញ្ញវត្ថុដំបូងគេដែលដាក់ដំណើរការកាតឥណពន្ធនិមិត្តនេះទេ នេះក៏ជាលើកដំបូងដែរ ដែល អេ អឹម ខេ ផ្តល់នូវសេវាកម្មកាតនិម្មិត ដែលអាចប្រើប្រាស់លើកាតអន្តរជាតិ។

បន្ថែមពីនេះ​ នេះក៏ជាលើកទី១ដែលកាតនិម្មិតUnionPay ​ដាក់ឲ្យប្រើប្រាស់ជាប្រភេទទូទាត់Contactless នៅតាមបណ្តាហាងក្នុងប្រទេសកម្ពុជានិងលើទីផ្សាររហូតដល់៩៥តំបន់លើពិភពលោក ដោយអតិថិជនគ្រាន់តែដាក់ទូរសព្ទ លើប្រព័ន្ធទូទាត់ក្នុងហាងដើម្បីគិតប្រាក់។ ជាមួយការកើនឡើងនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា ពួកគាត់នឹងទទួលបានបទពិសោធន៍នៃការប្រើប្រាស់កាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ ជាដៃគូធ្វើដំណើរដ៏ល្អ។»
  


គួរបញ្ជាក់ផងដែរថា មិនត្រឹមតែផ្តល់ភាពងាយស្រួលនិងរហ័សចំពោះការប្រើប្រាស់ទេ សូម្បីតែការស្នើសុំបង្កើតកាតឥណពន្ធនិម្មិត UnionPay វិញរឹតតែសមញ្ញ និង មិនគិតថ្លៃសេវាប្រចាំឆ្នាំទៀតផង។ លោកអ្នកក៏អាចបង្កើតឥណពន្ធកាតនិម្មិត UnionPay បានដោយខ្លួនឯងនៅលើកម្មវិធីទូរស័ព្ទ AMK Mobile បានភ្លាមៗ ដោយចំណាយពេលមិនដល់៣០វិនាទីផង។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០២០០២០០ (ឥតគិតថ្លៃ)។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR Code វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
  




អំពី UnionPay International
 
UnionPay International (UPI) ផ្តោតសំខាន់លើជំនួញអន្តរជាតិ របស់ UnionPay ។ ដោយមានដៃគូសហការរហូតដល់ជាង២៥០០ស្ថាប័នជុំវិញពិភពលោក UPI ដាក់ដំណើរការកាតដែលទូទាត់បានក្នុង១៨០ប្រទេសនិងតំបន់ ដោយមានស្ថាប័នផ្តល់កាតជាង៧០ប្រទេសនិងតំបន់។ UPI ផ្តល់ជូននូវសេវាកម្មទូទាត់ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាពឆ្លងព្រំដែនទៅដល់អ្នកប្រើប្រាស់កាតធំជាងគេក្នុងពិភពលោក ព្រមទាំងធានានូវសេវាកម្មដែលប្រកបដោយភាពងាយស្រួលក្នុងស្រុក សម្រាប់បំពេញនូវតម្រូវការនៃកំណើនទាំងអ្នកប្រើប្រាស់ និងពាណិជ្ជករទូទាំងពិភពលោក។
 
នៅក្នុងទ្វីបអាស៊ីអាគ្នេយ៍ UPI បានដាក់ដំណើរការម៉ាស៊ីនអេធីអ៊ឹម ម៉ាស៊ីនទូទាត់POS និងការផ្តល់កាតនៅជាង១០ប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់www.unionpayintl.com/kh/
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com