ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​កុំអោយ​ថ្លើម​រីក​?
22, Sep 2022 , 6:59 am        
រូបភាព
ថ្លើម​គឺជា​សិរី​រាង្គ​ក្រពេញ​មួយ​ប្រភេទ​ដែល​ធំជាងគេ​បង្អស់ ក្នុង​រាងកាយ​របស់​មនុស្ស​។ វា​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការបំលែង និង​ស្រូប​យក​សារធាតុពុល​ផ្សេងៗ​ដែល​ចូល​ទៅក្នុង​ខ្លួន​មនុស្ស តាមរយៈ​ការ​ទទួលទាន​អាហារ ឬ​ថ្នាំ​។​

 
​ថ្លើម​រីក​មិនមែន​ជា​ជំងឺ​នោះទេ​។ វា​គ្រាន់តែ​ជា​អាការៈរោគ​សញ្ញា​មួយ​ដែល​ស្ដែង​ចេញ​នៅ​ពេល​កើត​មាន​ជំងឺ​ផ្សេងៗ និង​ជះឥទ្ធិពល​ទៅ​លើ​វា​ប៉ុណ្ណោះ ដូចជា​ជំងឺថ្លើម​ខ្លួនឯង ជំងឺខ្សោយបេះដូង ឬ​ជំងឺ​មហារីក​។ ថ្លើម​រីក​អាច​ធូរស្រាល​វិល​ទៅ​រក​សភាព​ដើម​វិញ​បាន ដរាបណា​ជំងឺ​ដែល​បង្កហេតុ​ទាំង អស់នោះ​ត្រូវបាន​ធ្វើការ​ព្យាបាល​ជាសះស្បើយ​។​
 
​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺថ្លើម​អ្នក​អាច​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
  • ជ្រើសរើស​របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ដូច​ជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធុញ្ញ​ជាតិ​គ្រប់​ប្រភេទ​។​
  • ទទួលទាន​ស្រា​តែ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។​
  • ធ្វើ​ទៅ​តាម​គោលដៅ​នៃ​ការប្រើប្រាស់​ថ្នាំ វីតាមីន ឬ​ថ្នាំ​បំប៉ន​។ កាត់បន្ថយ​ការដំឡើង​កម្រិត​ថ្នាំ វីតាមីន ឬ​ថ្នាំ​បំប៉ន​ដោយ​ខ្លួនឯង​។​
  • កាត់បន្ថយ​ការប៉ះពាល់​នឹង​សារធាតុ​គីមី​តាមរយៈ​ការប្រើ​ស្រោមដៃ និង​ពាក់​ម៉ាស​។​
  • រក្សា​ទម្ងន់​អោយមាន​សុខភាព​៖ ប្រសិនបើ​ទម្ងន់​របស់​អ្នក​ស្ថិតក្នុង​កម្រិត​មួយ​មាន​សុខភាព​ហើយ ចូរ​រក្សា​វា​កុំ​អោយ​ឡើង​ទៀត​អោយ​សោះ​។ ប្រសិនបើ​អ្នកត្រូវការ​សម្រក​ទម្ងន់ ចូរ​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​មាន​កាល​ឡូរី​ទៅ ហើយ​បង្កើន​នូវ​ការ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​វិញ​។ គ្រូពេទ្យ​អាច​ផ្តល់​ដំបូន្មាន​លើ​មធ្យោបាយ​សម្រាក​ទម្ងន់​ដល់​អ្នក​បាន​។​
  • ឈប់​ជក់បារី​៖ ប្រសិនបើ​អ្នក​ជក់បារី សូមមេត្តា​ផ្តាច់​វា​ទៅ​។ ប្រសិនបើ​អ្នក​មិន​ជក់បារី​ទេ ក៏​មិន​ត្រូវ​ចាប់ផ្តើម​ជក់​ដែរ​។​
  • ប្រើ​ថ្នាំ​បំប៉ន​ដោយ​ការប្រុងប្រយ័ត្ន​៖ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រឈមមុខ និង​អត្ថប្រយោជន៍​នៃ​ថ្នាំ​បំប៉ន ឬ​ស​ឈើ ព្រោះ​វា​អាច​ផ្តល់​ទុក្ខទោស​ដល់​ថ្លើម​របស់​អ្នក​បាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com