អត្ថបទពាណិជ្ជកម្ម
មោទនភាពនៃប្រទេសកម្ពុជាជាមួយរោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេបានសម្ពោធជាផ្លូវការហើយ
24, May 2022 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
មោទនភាពនៃប្រទេសកម្ពុជា ជាមួយរោងចក្រផ្គុំតំឡើងកង់បីអគ្គិសនីដំបូងគេ បានសម្ពោធជាផ្លូវការហើយ។​ កម្ពុជាកំពុងវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ សម្រាប់ការវិនិយោគលើវិស័យយានជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធសម្រាប់ការសាកថ្ម និងស្ថានីយប្តអាគុយ ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតងដោយគ្មានផ្សែងបំពុលក្នុងឆ្នាំ ២០៥០ ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។
 
នៅព្រឹកថ្ងៃទី ២៤ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួនជាផ្លូវការ ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត​ និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគប្រមាណជាង ២០ លានដុល្លារអាមេរិក។​ ពិធីសម្ពោធនេះបានធ្វើឡើងនៅរោងចក្រអនៀន ម៉ូប៊ីលីធីក្នុងទំហំផ្ទៃដីប្រមាណ ២ ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ ១ ដែលកំពុងបន្តផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់  និងជំរុញការផលិតឲ្យដល់ ៣០០០ គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣។ 
 

 
ជាមួយវិសាលភាពរោងចក្រដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏ធំ យើងឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តំណាងរដ្ឋាភិបាល ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន អ្នកវិនិយោគទុនពីប្រទេសកូ​រេ៉ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក របស់ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី តារា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗពីសំណាក់ដៃគូសហការរបស់ខ្លួន ដែលមានដូចជា៖ 
-Central, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, TotalEnergies, and PTT Cambodia ភ្ញៀវជាតិអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ៤០០នាក់។  
 


ស្របគ្នាក្នុងពិធីបើកសម្ពោធនេះផងដែរ ក្រុមហ៊ុន MVL Energy Investment Company  នៃ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Central ស្តីអំពី “គម្រោងផលិតយានជំនិះដឹកទំនិញខ្នាតតូចដែលប្រើថាមពលអគ្គិសនី” ដើម្បីជម្រុញឲ្យមានការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។ 
 
លោក Kay Woo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីមានប្រសាសន៍ក្នុងកម្មវិធីថា ៖ «យើងកំពុងរៀបចំផ្តល់សេវាកម្មនៃយានជំនិះអគ្គិសនីទាំងមូលរាប់ចាប់តាំងពីទោចក្រក្រយានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។ បច្ចុប្បន្ន យើងកំពុងបន្តសិក្សាដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំនិះប្រើដោយថាមពលអគ្គិសនី។ »
 

 
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំតំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដែលអាច
បង្កើនចង្វាក់ផលិតកម្មយានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារជាង ៥០០ កន្លែង ក្នុងផែនការឆ្នាំ ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរការស្ថានីយមេហ្គារបស់ខ្លួនចំនួន ១ កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣ កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ​ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេសកម្ពុជា។ 

លោកចាងហ្វាង Central Group បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ «ខ្ញុំ Kang Tae-ryong ចាងហ្វាងនៃ Central Group។ ថ្ងៃនេះយើងសូមអបអរសាទរដោយស្មោះចំពោះក្រុមហ៊ុន MVL សម្រាប់ការបើកដំណើរការរោងចក្រថ្មី ONiON Mobility របស់ខ្លួន។  CTR ធ្លាប់ជួបជាមួយ  MVL នៅគ្រាដំបូងក្នុងឆ្នាំ 2019 ដែល MVL គឺជាកម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃមិនគិតកម្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាប្រៀបដូចជាកូនយក្សតូចមួយដែលហក់ចូលក្នុងទីផ្សារនៃទម្រង់ចែករំលែកបែបនេះ។ ការរីកលូតលាស់ឡើងរបស់ MVL ជាមួយអ្នកជិះដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួនស្រដៀងទៅនឹងទស្សនវិជ្ជារបស់ CTR ផងដែរ។ យើងបានចាប់ដៃគូយុទ្ធសាស្រ្តជាមួយគ្នាដើម្បីផ្តល់នូវគុណតម្លៃកាន់តែប្រសើរឡើងដល់អ្នកជិះដើម្បីជាអត្ដសញ្ញាណតែមួយគត់របស់ MVL ដូចអ្វីដែលយើងបានពិចារណាជាមួយគ្នា។ អនៀន ម៉ូប៊ីលីធី នឹងដើរតួយ៉ាងសំខាន់ក្នុងការចូលរួមក្នុងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលយើងអាចបង្កើតជាប្រវត្តិសាស្រ្តថ្មីមួយក្នុងការឈានចូលទៅក្នុងទីផ្សារយានជំនិះអគ្គិសនី។»
 
ស្របពេលជាមួយនឹងការសម្ពោធជាផ្លូវការរោងចក្រ អនៀន ម៉ូប៊ីលីធី លោក Mingoo Kang នាយកគ្រប់គ្រង នៃក្រុមហ៊ុន SVinvestment បានមានប្រសាសន៍ក្នុងកម្មវិធីថា៖ «SV គឺជាក្រុមហ៊ុនល្បីល្បាញដែលមានមហាជនស្គាល់អំពីក្រុម BTS ដែលជា Big Hit Entertainment។ ក្នុងនាមជាអ្នកវិនិយោគផ្នែកហិរញ្ញវត្ថដំបូង និងឈានមុខគេ Hive SV បានរីកចម្រើនលូតលាស់ជាង 100ដង និងជាក្រុមហ៊ុនបណ្តាក់ ទុនដែលមានតម្លៃជាង 10ប៊ីលានដុល្លារអាមេរិក។ SV investment កំពុងប្រតិបត្តិការក្នុងប្រទេសកូរ៉េ ទីក្រុង Boston និងប្រទេសសិង្ហបុរី  ហើយយើងក៏មានសាខានៅក្នុងបណ្តាប្រទេសអន្តរជាតិនៅក្នុងទីក្រុង សៀងហៃ និង Shenzhen ប្រទេសចិន ដែលយើងបានបណ្តាក់ទុនជាសកល ហើយបច្ចុប្បន្ន យើងកំពុងផ្តោតលើការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរី។ នៅពេលដែលយើងបានជួបក្រុមហ៊ុន MVL និង ONiON ជាដំបូងដោយផ្អែកលើបទពិសោធនៃការវិនិយោគរបស់យើងនៅប្រទេសកូរ៉េ យើងបានអភិវឌ្ឍយុគសម័យទូរស័ព្ទនៃសេដ្ឋកិច្ចចែករំលែក និងកម្មវិធីកក់ការធ្វើដំណើរដ៏ទំនើបថ្មីមួយ។ កម្មវិធីកក់ការធ្វើដំណើរតាមទូរស័ព្ទដៃដែលមានមុខងារយានយន្តអគ្គិសនី អាជីវកម្មប្រព័ន្ធ Hardware អាជីវកម្មបែបថាមពលដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនប្រកបដោយភាពច្នៃប្រឌិតដោយផ្អែកលើទិន្នន័យនៃហេដ្ឋារចនាសម្ព័នដ៏ដំទើបថ្មីមួយរបស់យើង។ សូមបន្តចូលរួមគាំទ្រគម្រោងដ៏អស្ចារ្យជាមួយក្រុមហ៊ុនដែលយើងបានប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត និងបង្កើនវឌ្ឍនភាពនៅប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។» 
 
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីជាក្រុមហ៊ុនដែលមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដែលជាកម្មវិធីកក់ការរធ្វើដំណើរតាមទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាឈានមុខគេ នៅកម្ពុជា។ ថ្មីៗនេះជាមួយកំណើននៃការគាំទ្រដ៏ច្រើនកាលពីពេលថ្មីៗ ពីសំណាក់អ្នកដំណើរក្នុងស្រុក និងជនបរទេសនៅកម្ពុជា ដែលស្រលាញ់បរិស្ថាន ចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មីនៃកង់បីអគ្គិសនីនៅលើកម្មវិធីTADAកាលពីពេលកន្លងមក។​ 
 


នេះជាកិច្ចចាប់ផ្តើម នៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយទៀតសម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះ គ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែមក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជាជាមួយការជម្រុញឲ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយ បន្ថែមទៀត ដើម្បីជម្រុញ ប្រទេសកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតសម្រាប់មនុស្សជំនាន់ក្រោយ។
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន 016 296 111 ឬតាមរយៈអ៊ីមេល៖ Onion EV Sales [email protected]
 












(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com