អត្ថបទពាណិជ្ជកម្ម
LUNA PRIME ហាងរចនាបទមកុដអប្សារា បានបង្ហាញខ្លួនជាផ្លូវការនៅចំកណ្ដាលបេះដូង នៃក្រុងភ្នំពេញ
27, May 2022 , 4:46 pm        
រូបភាព
នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ ២០២២ ៖ “ Luna Prime ” បានបើកសម្ពោធដំណើរជាផ្លូវការ នៅលើបណ្តោយមហាវិថី ព្រះនរោត្តម កែងនឹងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។ រចនាបទ ខាងក្រៅហាងទាំងមូល ត្រូវបានយកទម្រង់មកុដអប្សារា មករចនារំលេចឡើងចេញជារូបរាងហាង ដោយបន្ថែមនូវរចនាបទប្រណិតបែបសម័យទំនើប រក្សាបាននូវអត្តសញ្ញាណជាតិខ្មែររបស់យើង។ រចនាបទហាងទាំងមូល លម្អដោយពណ៌ធម្មជាតិ និងស្រះផ្កាឈូកដ៏ស្រស់ត្រកាល  ប្លែក  រំលេចជាភាពទាក់ទាញ បង្កប់ទៅដោយអត្តសញ្ញាណជាតិខ្មែរ  អមដោយបរិយាកាសថ្មីដំបូងគេ ក្នុងរាជធានីភ្នំពេញ។


 
ដោយបានមើលឃើញអំពីសក្តានុពល នៃវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងប្រទេសកម្ពុជា  លោកស្រី ឈុន សុភារ័ត្ន ដែលជាស្ថាបនិកប្រេន Luna Coffee & Bakery ហើយទទួលបានការគាំទ្រដ៏លើសលប់ ពីសំណាក់អតិថិជនរបស់ខ្លួន និងបានបង្កើតរហូតដល់ទៅ ១៦សាខាទូទាំងប្រទេស ត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ លោកស្រី បានសម្រេចបោះជំហានថ្មីមួយទៀតគឺ LUNA PRIME មុខមាត់ថ្មី ដែលជា High-End Bistro ស្តង់ដារលំដាប់ប្រណិត ទាំងរចនាបទការតុបតែង  បរិយាកាស និងសេវាកម្មម្ហូបអាហារផ្សេងៗក្នុងហាង គឺរៀបចំឡើងយ៉ាងប្រណិតផ្ចិតផ្ចង់ ជាមួយរសជាតិកម្រិតស្តង់ដារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍។


 
លោកអ្នកអាចអញ្ជើញមកទទួលទានអាហារពេលព្រឹក ជាមួយនឹងរសជាតិកាហ្វេ ដែលលីងភ្លាមៗ យកមកឆុង និងបានជារសជាតិកាហ្វេថ្មីៗ ប្រចាំហាងនោះ គឺ Nitro Cold Brew, Cold Drip Coffee និងSyphon Coffee Brewing  ដែលជាប្រភេទកាហ្វេថ្មីសន្លាង មិនធ្លាប់មានពីមុនមក។  ចំណែកឯអាហារពេលថ្ងៃ និងពេលល្ងាច  ពួកយើងមានម្ហូបពិសេសៗប្រចាំហាងជាច្រើន មានទាំង 28 Days Butter Aged, Dry Aged, Pan-Seared Foiegras, Mi-Cuit Foie Gras, Port Wine, Brandy ជាមួយនឹងស្រាក្រហមល្បីៗ និង Cocktail ពិសេស​ៗ​បម្រើជូនអតិថិជន។ ម្ហូបអាស៊ី ម្ហូបអឺរ៉ុប និងស្រាល្បីៗ មកពីប៉ែកអឺរ៉ុបជាច្រើនប្រភេទ  ហើយ Bistro ពេលយប់ ក៏មានការប្រគំតន្ត្រីផ្សេងៗ កំដរបរិយាកាសហាងផងដែរ។
 
ចំណែករសជាតិ និងគុណភាពម្ហូបអាហារ ត្រូវបានចម្អិនយ៉ាងសម្រិតសម្រាំងដោយផ្ទាល់ដៃពីមេចុងភៅជំនាញ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យម្ហូបអាហារ ក្នុងភោជនីយដ្ឋាន លំដាប់អន្តរជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
 




លោក ហេង សុគីម ត្រូវបានគេស្គាល់ថា “ Chef Kubi ” ដែលរូបលោកបានបញ្ចប់ការសិក្សា ផ្នែកម្ហូបអាហារពីសាលា “ Le Cordon Bleu ” នៃប្រទេសបារាំង និងបានបម្រើការងារក្នុងភោជនីយដ្ឋានលំដាប់ អន្តរជាតិជាច្រើន តាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អស់រយៈពេលជាង ១០ឆ្នាំ។ ឥឡូវនេះរូបលោក បាននាំយកនូវរសជាតិ និងមុខម្ហូបប្លែកៗជាច្រើនមុខ មកកាន់ហាង Luna Prime ដើម្បីផ្តល់ជូនលោកអ្នកនូវ ចំណីឱជារស ដែលមិនធ្លាប់មានពីមុនមកក្នុងហាង Bistro នានា ក្នុងរាជធានីភ្នំពេញ។
 
ឆ្លៀតក្នុងឱកាសបើកសម្ពោធជាផ្លូវការ នៃ Luna Prime នេះដែរ  យើងក៏មានទទួលរៀបចំជា Privite Room សម្រាប់រៀបចំជាកម្មវិធីផ្សេងៗផងដែរ មិនថាជាលក្ខណៈគ្រួសារ ឬក្រុមការងារ ដោយគ្រាន់តែ​ទូរស័ព្ទមកកក់ទុកមុន តាមរយៈ  ៖ 
 










- ទូរស័ព្ទ    : 081 8888 68
- Facebook Page  : Luna Prime
- ម៉ោងដំណើរការ : 6:30 ព្រឹក - 9:00 យប់ 
- អាសយដ្ឋាន      : ផ្ទះលេខ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ៣៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ។
- ទីតាំង Google Map: https://bit.ly/LunaPrime
 
(អត្ថបទពាណិជ្ជ​កម្ម)
 
 
 

Tag:
 Luna Prime
© រក្សាសិទ្ធិដោយ thmeythmey.com