អន្តរជាតិ
យន្តហោះនេប៉ាល់មួយគ្រឿង ដែលមានអ្នកដំណើរ ២២នាក់ បានបាត់ការទាក់ទង
29, May 2022 , 3:17 pm        
រូបភាព
រូបភាព៖ the Kathmandu Post
រូបភាព៖ the Kathmandu Post
យន្តហោះដឹកអ្នកដំណើរខ្នាតតូចរបស់នេប៉ាល់ ដែលមានអ្នកដំណើរចំនួន ២២នាក់ ក្នុងនោះរួមមានជនជាតិឥណ្ឌាចំនួន ៤នាក់ បានបាត់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋាភិបាល និងអាកាសចរ។

 
យន្តហោះ Tara Air 9 NAET នៅព្រឹកថ្ងៃទី២៩ ខែឧសភា បានបាត់ការទាក់ទង ខណៈពេលហោះពីក្រុង Pokhara ដែលមានចម្ងាយពីរដ្ឋធានី កដ្ឋមណ្ឌូ ប្រមាណ២០០គីឡូម៉ែត្រ ទៅក្រុង Jomsom។ យន្តហោះ ដឹកអ្នកដំណើរចំនួន ២២នាក់នេះ ដោយក្នុងនោះមានជនជាតិឥណ្ឌា ៤នាក់ និងជនជាតិជប៉ុន ៣នាក់ បានបាត់ការទាក់ទង នៅម៉ោង ៩ និង៥៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ 
 
ទីភ្នាក់ងារព័ត៌មាន ANI បានស្រង់សម្តីមន្រ្តីរដ្ឋាភិបាល លោកNetra Prasad Sharma ថា មុនបាត់ទំនាក់ទំនង យន្តហោះខ្នាតតូចមួយគ្រឿងនេះ បានហោះនៅលើក្រុង Jomsom និងបានប្តូរទិសដៅទៅភ្នំ Dhaulagiri។ 
 
យ៉ាងណាមិញ មន្រ្តីប៉ូលិសនេប៉ាល់ បានដាក់ការសង្ស័យថា យន្តហោះមួយនេះ បានធ្លាក់ក្នុងភូមិ Lete។ បន្ទាប់ពីការបាត់ទាក់ទង នេប៉ាល់​ក៏បានបញ្ជូនឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៅផងដែរ៕ 



Tag:
 នេប៉ាល់
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com