អត្ថបទពាណិជ្ជកម្ម
ធនាគារ PPCBank រៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែកឥតគិតថ្លៃជូនពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ធំ
31, May 2022 , 10:18 am        
រូបភាព
ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) រៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ខ្វះខាតរាប់រយនាក់ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែន ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២២”។
 
ការពិនិត្យភ្នែកជាបឋម ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកំពង់ធំ នេះ គឺដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលទទួលការព្យាបាលតាមបែបធម្មតា និងអ្នកជំងឺដែល ទទួលការព្យាបាលដោយការវះកាត់។ ចំពោះអ្នកជំងឺដែលធ្វើការពិនិត្យ និងរកឃើញថាមានបញ្ហា ភ្នែកធ្ងន់ធ្ងរតម្រូវឲ្យមានការវះកាត់នោះ នឹងបានត្រូវបញ្ជូនមកធ្វើការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank និងវះកាត់ដោយវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់ មូលនិធិចក្ខុខ្មែរ។


 
លោក ម៉ាក់ ប៊ុនហុង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា៖ “ការ អភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាកត្តាជំរុញយ៉ាងសំខាន់សម្រាប់ការរីកចម្រើន របស់ប្រទេសជាតិ។ យើងខ្ញុំសូមថ្លែងអំណរគុណធនាគារ PPCBank មូលនិធិចក្ខុខ្មែរ និង បុគ្គលិក ស្ម័គ្រចិត្តទាំងអស់សម្រាប់ការចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាជន ដែលមានជីវភាពខ្វះខាតក្នុងខេត្តកំពង់ធំ ដែលស្របនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុង ការធ្វើឲ្យជីវភាពប្រជាជននៅជនបទប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព”។
 


គម្រោង “គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ភាពពិការភ្នែកជាមួយនឹងការព្យាបាល និងការវះកាត់ភ្នែកដោយជោគជ័យពីក្រុម គ្រូពេទ្យជំនាញ ចាប់តាំងពីឆ្នាំ ២០១៩ មក។ 
 
លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖ “ជំងឺភ្នែក ភាគច្រើនបង្កឡើងដោយរោគសញ្ញាតូចតាច ប៉ុន្តែដោយសារកង្វះការយល់ដឹងអំពីបញ្ហាភ្នែក គឺ  អាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញ ឬអាចបណ្តាលឲ្យពិការភ្នែក ប្រសិនបើមិនទទួលការ ព្យាបាលទាន់ពេលវេលា។ ដោយសារមូលហេតុនេះហើយ ទើបយើងនៅតែបន្តជួយដល់ ប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងការទទួលបានការវះកាត់ ក៏ដូចជាបង្កើនការយល់ដឹង អំពីរបៀបថែទាំភ្នែកឲ្យបានត្រឹមត្រូវ”។


 
គួរបញ្ជាក់ថា ធនាគារ PPCBank បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិភាគទានសង្គម នៅក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាការគាំទ្រការដោះមីនដោយអង្គការ APOPO និងគំនិត ផ្តួចផ្តើមបង្កើតសហគ្រិនភាព និងឱកាសការងារដល់ជនពិការគថ្លង់ តាមរយៈភាពជាដៃគូជាមួយ នឹង “Socials Coffee” ដែលអាចរកបាននៅតាមសាខារបស់ធនាគារ PPCBank៕
 














(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 PPCBank
© រក្សាសិទ្ធិដោយ thmeythmey.com