អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata រៀបចំពិធីថ្លែងអំណរគុណដល់អតិថិជនសហគ្រាស ដៃគូពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធដទៃទៀត
31, May 2022 , 4:54 pm        
រូបភាព
 រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ - ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និងសាធារណៈរបស់ខ្លួន នៅក្នុងពិធី​ជប់លៀងថ្លែងអំណរគុណ​ដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃព្រហស្បតិ៍​ ទី២៦ ខែឧសភា ។
 
ដោយមានអ្នកចូលរួមជាង ២៥០ នាក់ រួមទាំងក្រុមការងារផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Axiata ផងដែរនោះព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនង ដល់អតិថិជន ក្នុងវិស័យអាជីវកម្មនានា របស់ក្រុមហ៊ុន Smart ផងដែរ។ ដំណោះស្រាយ និងឧបករណ៍ឌីជីថលចុងក្រោយគេបង្អស់ របស់ក្រុមហ៊ុន Smart ក៏ត្រូវបានដាក់តាំងសម្រាប់ភ្ញៀវសាកល្បង និងលេងកម្សាន្តផងដែរ។​ ព្រឹត្តិការណ៍ពេលរាត្រីនេះ ក៏មានការសម្ដែងលើឆាក ការលេងហ្គេម និងការចាប់ឆ្នោតផ្សងសំណាង ជាមួយនឹងរង្វាន់រួមមាន ទូរស័ព្ទ ថេប្លេត និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀតផងដែរ។​
 


ទោះបីជាមានបញ្ហាប្រឈម បង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក្រុមហ៊ុន Smart បានបន្តណែនាំនូវដំណោះស្រាយឌីជីថលថ្មីៗ សម្រាប់ដៃគូសាជីវកម្ម។ ដោយប្រើប្រាស់ទិន្នន័យទូរគមនាគមន៍ និងកម្មវិធីវិភាគអាកប្បកិរិយាឌីជីថល ក្រុមហ៊ុន Smart ផ្តល់ឲ្យអាជីវកម្មទាំងអស់ នូវឱកាសមួយក្នុងការបង្កើនយុទ្ធនាការទីផ្សាររបស់ពួកគេ ដោយផ្តល់នូវដំណោះស្រាយលើទីផ្សារផ្សព្វផ្សាយរួមគ្នា នៅលើបណ្តាញចែកចាយជាច្រើន រួមទាំងកម្មវិធីតន្រ្តីតាមទូរស័ព្ធ Pleng។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយមួយ Smart ក៏ផ្តល់ឲ្យដៃគូ នូវដំណោះស្រាយព័ត៌មានសម្ងាត់ ដែលមានសុវត្ថិភាព និងងាយស្រួល សម្រាប់ការធ្វើអាជីវកម្ម និងកិច្ចព្រមព្រៀងតាមអនឡាញ។ 
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន Smart Axiata ក៏បានថ្លែងសារថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart ផងដែរ។


 
លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺគ្រាន់តែជាមធ្យោបាយមួយ ដើម្បីបង្ហាញពីការដឹងគុណរបស់យើង ចំពោះដៃគូអាជីវកម្មរបស់យើង ហើយដើម្បីបញ្ជាក់ឡើងវិញថា គោលដៅរបស់ក្រុមហ៊ុន Smart គឺចង់បង្កើតទំនាក់ទំនងយូរអង្វែង ជាមួយដៃគូអាជីវកម្មរបស់យើង។ ក្នុងនាមជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណចំ ពោះការគាំទ្រ និងការជឿជាក់ ដែលដៃគូទាំងអស់ មានចំពោះពួកយើង។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ពេល​យើង​ឈាន​ឆ្ពោះទៅ​អនាគត យើង​នឹង​មាន​ឱកាសជាច្រើន​ទៀតសម្រាប់ពួកយើងទាំងអស់គ្នា ដើម្បី​អបអរសាទរ និងឆ្ពោះទៅមុខរួមគ្នា។»
 
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានគាំទ្រអាជីវកម្មឌីជីថល ប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនរបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មរបស់ពួកគេ នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មឌីជីថល ទើបបង្កើតថ្មីក្នុងស្រុក។​ គំនិតផ្តួចផ្តើមបែបនេះ រួមមានសេវាកម្មទិន្នន័យ ដែលឧបត្ថម្ភ (Sponsored Data service) ដោយក្រុមហ៊ុន Smart ដែលអនុញ្ញាតឱ្យអាជីវកម្ម ផ្តល់ការភ្ជាប់ដោយឥតគិតថ្លៃ ទៅកាន់កម្មវិធី និងគេហទំព័ររបស់ពួកគេ ដល់អតិថិជនរបស់ក្រុមហ៊ុន Smart ។ 


 
លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart មានមោទកភាព ​ដែលបានការក្លាយជាដៃគូរបស់អ្នក។ ហើយនៅក្រុមហ៊ុន Smart យើងអាចធានាចំពោះអ្នកថា យើងផ្តោតលើការផ្តល់សេវា ដែលមានគោលបំណងពង្រីកការរីចម្រើនរួមគ្នារបស់យើង។ ដូច្នេះ​ហើយ យើង​អាច​ជា​ប្រតិបត្តិករផ្តល់​សេវា​ដែលទទួលបានការពេញ​ចិត្ត​ សម្រាប់​អាជីវកម្មនានាក្នុង​ប្រទេស​កម្ពុជា»។ 
 
លោកស្រី Mila បានបន្ថែមទៀតថា៖«ដោយដឹងថាអាជីវកម្មអនឡាញ បានឈានមុខគេកាន់តែរហ័ស យើងទាំងអស់គ្នាត្រូវតែបន្ថែមប្រសិទ្ធភាព លើរបៀបដែលយើងកំណត់គោលដៅ និងទំនាក់ទំនងទៅកាន់អតិថិជន និងរបៀបដែលយើងគ្រប់គ្រងអាជីវកម្មលើអន្តរកម្មឌីជីថលរាប់លាន ដែលយើងប្រឈមមុខជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុន Smart ត្រៀម​ខ្លួន​ជា​ស្រេច ​ក្នុង​ការ​សហការ​ជាមួយ​អ្នកទាំងអស់គ្នា ​ដើម្បី​ផល​ប្រយោជន៍​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា។» 


 
ក្រុមហ៊ុន Smart ប្តេជ្ញាឲ្យក្លាយជាប្រតិបត្តិករទូរស័ព្ទចល័ត ដែលទទួលបានការពេញ​ចិត្ត​សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលបើកទ្វារ សម្រាប់ដៃគូទាំងអស់ ដើម្បីពង្រីកភាពជោគជ័យ និងការរីកចម្រើនរបស់ពួកគេ។
 





សម្រាប់ព័ត៌មានបន្ថែម អំពីការផ្តល់ជូនដល់សហគ្រាស ពីក្រុមហ៊ុន Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/for-business/ ឬទំនាក់ទំនងក្រុមការងារផ្នែកលក់ដល់សហគ្រាសរបស់យើងតាមរយៈ .kh
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com