ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឱ្យក្រុមហ៊ុន៤ បោះទុនជាង ១៧លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា​
01, Jun 2022 , 2:48 pm        
រូបភាព
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
ដោយ ៖ ធន់ សេងហុង​ 
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន៤ គ្រោងបង្កើតរោងចក្រនានានៅកម្ពុជា ។ បើតាមការចុះផ្សាយរបស់ CDC ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគជាង ១៧លានដុល្លារ ដែលអាចបង្កើតឱកាសការងារដល់ពលរដ្ឋជិត ៥០០០កន្លែង ។


បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន KING SUCCESS CO., LTD ដែលមានទុនវិនិយោគប្រមាណ ៦លានដុល្លារ ហើយអាចបង្កើតការងារដល់ពលរដ្ឋ ១៩៦៨កន្លែង។ ក្រុមហ៊ុននេះគ្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ 
 
ទន្ទឹងនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន MATEWE BAG & CASE (CAMBODIA) CO., LTD ដែលគ្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។ ក្រុមហ៊ុននេះបោះទុនវិនិយោគប្រមាណ ៤,៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាចបង្កើតការងារបានចំនួន ១២៨២កន្លែង។ 
 
ដោយឡែកក្រុមហ៊ុន SINOPROUD APPAREL គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់(CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រុមហ៊ុននេះបង្កើតការងារបានចំនួន ១២១៥កន្លែង និងមានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារ ។  
 
ក្រៅពីក្រុមហ៊ុនទាំងបីខាងលើនេះ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន JI SHUN YUAN (CAMBODIA) GARMENT CO., LTD ដែលគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគនៅម្តុំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ ៣,២លានដុល្លារ ហើយអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៥២៥កន្លែង៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com