កីឡាជាតិ
ជាតិ
ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ធំចំនួន៣ នៅ​ឆ្នាំ២០២២នេះ
11, Jun 2022 , 9:19 pm        
រូបភាព
ជម្រើសជាតិឥណ្ឌូណេស៊ី រូបពីសមាគមបាល់ទាត់ឥណ្ឌូណេស៊ី
ជម្រើសជាតិឥណ្ឌូណេស៊ី រូបពីសមាគមបាល់ទាត់ឥណ្ឌូណេស៊ី
ប្រទេសឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំៗ៣ ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (Asian Football Federation ហៅកាត់ AFF) ក្នុងអំឡុងឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍៣នោះ មាន៖ AFF Under-19 Championship, AFF Under-16 Championship និង Women’s Championship។


 
ការប្រកួត AFF U19 Championship មាន១១ ប្រទេសចូលរួម ដោយឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។ ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងពូល A ដោយមាន៥ក្រុមផ្សេងទៀតមាន មីយ៉ាន់ម៉ា, វៀតណាម, ថៃ, ព្រុយណេ និងហ្វីលីពីន ខណៈ ពូល B មាន ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត, សិង្ហបុរី និង កម្ពុជា។ ការប្រកួតនេះ នឹងធ្វើទៅនៅថ្ងៃទី២-១៥ ខែកក្កដា ឆ្នាំ២០២២។
 
ដោយឡែក ការប្រកួត AFF U-16 Championship នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី៦-១៨ ខែសីហា ឆ្នាំ២០២២ ដោយមាន១២ប្រទេស ដោយរាប់បញ្ចូលអូស្ត្រាលី។។ ការប្រកួតនេះ ចែកចេញ៣ពូល។ ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅក្នុងពូល A ដោយត្រូវប្រកួតជាមួយ វៀតណាម, សិង្ហបុរី និងហ្វីលីពីន ខណៈ ពូល B  មានថៃ, ទីម័រខាងកើត, ឡាវ និងព្រុយណេ។ ដោយឡែក ម៉ាឡេស៊ីក្រុមការពារតំណែងជើងឯក ក្នុងពូល C ជាមួយកម្ពុជា, អូស្ត្រាលី និង មីយ៉ាន់ម៉ា។
 
 ការប្រកួត AFF Under-18 Women’s Championship នឹងចាប់ផ្ដើមនៅថ្ងៃទី​២២ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ដោយមាន៩ ប្រទេសចូលរួម។ នេះ គឺជាឆ្នាំដំបូងហើយ ដែល AFF បានបើកដំណើរការប្រកួត ពានរង្វាន់បាល់ទាត់នារី ក្រោម១៨ឆ្នាំ ហើយក៏ជាលើកដំបូងដែលរបស់ឥណ្ឌូណេស៊ី រៀបចំព្រឹត្តិការណ៍នេះ។ ៩ក្រុមចូលរួម ត្រូវចែកចេញជា២ពូល។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេសខ្លាំងៗជាច្រើនក្នុងតំបន់អាស៊ី រួមមាន វៀតណាម, ថៃ​, សិង្ហបុរី និងឥណ្ឌូណេស៊ី ខណៈពូល B មាន អូស្ត្រាលី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និង ហ្វីលីពីន៕
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com