ជាតិ
សេដ្ឋកិច្ច
ជប៉ុនបន្តផ្ដល់ជំនួយ ៣,៣៦លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍធនធានមនុស្ស
12, Jun 2022 , 11:29 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខា កាលពីថ្ងៃទី ២ មីនាឆ្នាំ២០២២។ រូបតំណាងយកពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខា កាលពីថ្ងៃទី ២ មីនាឆ្នាំ២០២២។ រូបតំណាងយកពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្ដល់ជំនួយដល់រដ្ឋាភិបាលកម្ពុជាចំនួន ៣៦៣លានយ៉េន ប្រហែល ៣,៣៦ លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ១២ មិថុនានេះ។


 
ភាគីទាំងពីរប្រទេស នឹងចុះហត្ថលេខានៅថ្ងៃចន្ទ ទី១៣ មិថុនា ដើម្បីផ្លាស់ប្តូរលិខិត និងឯកសារពាក់ព័ន្ធស្តីពីការបន្ថែមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ការចុះហត្ថលេខានេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ រវាងប្រទេសទាំងពីរ៕
 

Tag:
 ជប៉ុន-កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com