ជាតិ
សេដ្ឋកិច្ច
លិខិត​ឆ្លងដែន​ពលករខ្មែរ១០នាក់ ត្រូវភ្លើងឆេះអស់ ដោយសារអគ្គិភ័យក្នុងរោងចក្រមួយនៅ​​ថៃ ​
12, Jun 2022 , 3:29 pm        
រូបភាព
តំណាង​អង្គការ​សង់ត្រាល់-CENTRAL ប្រចាំ​ប្រទេស​ថៃ ចុះសួរសុខទុក្ខពលករខ្មែរនៅប្រទេសថៃ ដែលរងគ្រោះដោយសារភ្លើងឆេះរោងចក្រ។ រូបពីអង្គការសង់ត្រាល់។
តំណាង​អង្គការ​សង់ត្រាល់-CENTRAL ប្រចាំ​ប្រទេស​ថៃ ចុះសួរសុខទុក្ខពលករខ្មែរនៅប្រទេសថៃ ដែលរងគ្រោះដោយសារភ្លើងឆេះរោងចក្រ។ រូបពីអង្គការសង់ត្រាល់។
ដោយ៖ ញឹក សំអូន

​លិខិតឆ្លងដែនរបស់ពលករខ្មែរ ១០នាក់ ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយសារឆេះរោងចក្រមួយកន្លែងនៅប្រទេសថៃ​ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។ ក្នុងរោងចក្រនេះមានពលករខ្មែរជាង ៤០០នាក់ បានធ្វើការនៅទីនោះ។ នេះបើតាម​អង្គការ​សង់ត្រាល់-CENTRAL ចុះផ្សាយនៅថ្ងៃទី ៩មិថុនា។

 
លោក លឹង សុផុន បានឱ្យដឹងថា ភ្លើងឆេះរោងចក្រនៅប្រទេសថៃ ដោយរោងចក្រដែលបានឆេះនោះមានឈ្មោះ BangkokMaster Wood Co.Ltd. ជា​រោងចក្រ​ផលិត​គ្រឿងសង្ហារិម ស្ថិត​នៅ​ក្នុង​តំបន់​ម៉ាក់ខាមឃូ ស្រុក​និគមផាត់ថៈណា ខេត្ត​រៈយ៉ងប្រទេស​ថៃ។ ឧប្បត្តិហេតុ​នោះ កើតឡើងដោយសារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី ប៉ុន្តែសំណាងល្អមិន​មានមនុស្សរងរបួសនោះ។
 
​ជុំវិញករណី​នេះ​តំណាង​អង្គការ​សង់ត្រាល់-CENTRAL ប្រចាំ​ប្រទេស​ថៃ ​បន្ថែមថា តំណាង​ស្ថានទូត​​​កម្ពុជានៅថៃ កំពុង​តែ​បន្ត​នីតិវិធី​ការងារ​ជាមួយ​តំណាង​រោងចក្រ ​ដើម្បី​សម្រួល​ដល់​ពលករ​រងគ្រោះ។  អង្គការសង់ត្រាល់ ក៏បាន​យក​ជំនួយ​មនុស្សធម៌​មាន​គ្រឿង​ឧបភោគ បរិភោគ ចែក​ជូន​ដល់​ពលករ ៨០​នាក់​ ដែល​រងគ្រោះ​ខ្លាំង​ក្នុង​ចំណោម​ពលករ​ជាង ៤០០​នាក់​នៅ​ក្នុង​រោងចក្រ​នេះដែរ៕


តំណាង​អង្គការ​សង់ត្រាល់-CENTRAL ប្រចាំ​ប្រទេស​ថៃ ចុះសួរសុខទុក្ខពលករខ្មែរនៅប្រទេសថៃ ដែលរងគ្រោះដោយសារភ្លើងឆេះរោងចក្រ។ រូបពីអង្គការសង់ត្រាល់។


Tag:
 ពលករខែ្មរ
© រក្សាសិទ្ធិដោយ thmeythmey.com