កីឡាអន្តរជាតិ
អន្តរជាតិ
កាតាហាមកីឡាករ និងអ្នកគាំទ្រមិនទាន់រៀបការរួមភេទអំឡុងពេល World Cup បើល្មើសជាប់គុក៧ឆ្នាំ
23, Jun 2022 , 10:28 am        
រូបភាព
ម្ចាស់ផ្ទះកាតាដាក់បំរាមលើកីឡាករ និងអ្នកគាំទ្រដែលមិនទាន់រៀបការរួមភេទអំឡុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២។ នេះជាការហាមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ខណៈអ្នកល្មើសបំរាមនេះត្រូវដាក់ទោសជាប់ពន្ធនាគា៧ឆ្នាំ។

 
ការប្រកួតកីបាល់ទាត់ពិភពលោកឆ្នាំ២០២២ នឹងធ្វើឡើងជាលើកដំបូងនៅទឹកដីអារ៉ាប់ ក្នុងប្រទេសកាតា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ អ្វីដែលមិនគួរឱ្យជឿ ប្រទេសអភិរក្សនិយមមួយនេះ បានដាក់បំរាមដ៏តឹងរ៉ឹងលើកីឡាករ និងអ្នកគាំទ្រអំឡុងពេលការប្រកួត។
 
អ្នកគាំទ្រនៅលីវ ឬអ្នកស្រឡាញ់ភេទដូចគ្នារូបណាដែលចង់ទៅទស្សនាការប្រកួត World Cup នៅកាតាអាចប្រឈមជាប់គុករហូតដល់៧ឆ្នាំ ប្រសិនបើភ្លាត់ស្នៀតមិនគោរពបំរាមរួមភេទនៅក្នុងប្រទេសនេះ។
 
កាតា នឹងដាក់ឱ្យកីឡាករ និងអ្នកគាំទ្រដែលមិនទាន់រៀបការប្រើប្រាស់កម្មវិធី one-night stands នៅតាមបន្ទប់ដើម្បីតាមដាន។ កីឡាករ និងអ្នកគាំទ្ររូបណាមិនបានស្កេនកម្មវិធីនេះទាន់ពេលនៅពេលយប់ ប្រឈមជាប់គុក៧ឆ្នាំ។ មិនបានស្កេនទាន់ពេល មានន័យថាពួកគេទាំងនោះមានទំនាក់ទំនងផ្លូវភេទ ឬស្រឡាញ់ភេទដូចគ្នា។
 
ដោយសារកាតា ជាប្រទេសមួយប្រឆាំងយ៉ាងខ្លាំងចំពោះការរួមភេទក្រៅអាពាហ៍ពិពាហ៍ និងមិនគាំទ្រការស្រឡាញ់ភេទដូចគ្នាផងដែរនោះ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានយល់ព្រមឱ្យដាក់បំរាមលើការរួមភេទអំឡុងការប្រកួតបាល់ទាត់ពិភពលោកនេះ។ នេះបើយោងតាមការផ្សាយរបស់កាសែត theshadowleague។
 
បំរាមជាប្រវត្តិសាស្ត្រនេះ អាចជាបញ្ហាចម្បងផងដែរសម្រាប់កីឡាករល្បីៗជាច្រើននៅតំបន់អឺរ៉ុប និងអាម៉េរិកឡាទីនដែលមានសង្សារ មានកូនតែមិនទាន់រៀបការ អំឡុងពេលយុទ្ធនាការ World Cup ឆ្នាំ២០២២នេះ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com