ជាតិ
សមត្ថកិច្ចឃាត់អ្នកប្រើនិងលក់បារីអេឡិចត្រូនិក ៣១នាក់ និងរឹបអូសបារីជាង៣ពាន់ដើម
30, Jun 2022 , 5:29 pm        
រូបភាព
 ក្រុមអ្នកលក់និងអ្នកប្រើប្រាស់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពីអគ្គស្នងការនគរបាលជាតិ
ក្រុមអ្នកលក់និងអ្នកប្រើប្រាស់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន។ រូបពីអគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃ សមត្ថកិច្ចភ្នំពេញចុះបង្ក្រាបអ្នកប្រើប្រាស់និងអ្នកលក់ បារីអេឡិចត្រូនិក បាន៣១នាក់ ដោយរឹបអូសបារីជាង៣ពាក់ដើម និងទឹកថ្នាំជាច្រើនពាន់ដបទៀត។

 
មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កម្លាំងចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ១៥ទីតាំងផ្សេងគ្នា ចាប់ពីថ្ងៃទី២៣ ដល់២៥មិថុនា។ មនុស្ស៣១នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ត្រូវបានអប់រំនិងធ្វើកិច្ចសន្យា។ 
 
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយថា ប្រភេទបារីអេឡិចត្រូនិកដែលបង្ក្រាបបានមាន Yooz Vape និងSisa។ រយៈពេល៣ថ្ងៃ សមត្ថកិច្ចបង្ក្រាបបាន បារីអេឡិចត្រូនិកប្រភេទ Yooz និងVape ៣៤០៩ដើម ហើយឧបរណ៍សម្រាប់ជក់ប្រភេទ Yooz និងVape ១២៦៦​ឈុត។ ចំណែក ប្រភេទ Sisa មាន៣ដើម។ 
 
ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានដកហូតទឹកថ្នាំបារីអេឡិចត្រូនិក Yooz និង Vape ២៧៨៥ដប និងប្រភេទឈុត៩២២ប្រអប់ផងដែរ៕ 
 
 
 

រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ 


Tag:
 បារីអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com