ជាតិ
ព្រះមហាក្សត្រ និងរដ្ឋាភិបាល តែងតាំងទីប្រឹក្សាអមក្រសួងយុត្តិធម៌៨៥រូប ដោយពុំទទួលប្រាក់ឈ្នួល
03, Jul 2022 , 2:30 pm        
រូបភាព
ភ្នំពេញ៖ ព្រះមហាក្សត្រ តែងតាំងទីប្រឹក្សាអមក្រសួងយុត្តិធម៌៥២រូប ក្នុងនោះមានអ្នកឋានៈស្មើអនុរដ្ឋលេខាធិការ៤រូប ហើយ៤៨រូបទៀតមានឋានៈស្មើអគ្គនាយក។ ចំណែក ៣៣រូបផ្សេងទៀត ក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ដែរ គឺមានឋានៈស្មើនឹងអគ្គនាយករង។

 
ព្រះរាជក្រឹត្យ ចេញដោយព្រះមហាក្សត្រ នរោត្តម សីហមុនី បានតែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ៥២រូប ដោយពុំទទួលប្រាក់បំណាច់មុខងារ។ 
 
ព្រះរាជក្រឹត្យចេញថ្ងៃទី២កក្កដាបានបញ្ជាក់ថា ក្នុងចំណោមអ្នកទាំង៥២ខាលើ មានលោក អ៊ាង សូរសែន លោក ហៀង មករា លោក មុត ពិសិដ្ឋ និងលោក ណង សារ៉ាយ ឋានៈស្មើអនុរដ្ឋលេខាធិការ។ ចំណែក ៤៨រូបទៀត មានឋានៈស្មើនឹងអគ្គនាយករង។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើររបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត។ 
 
កាលពីថ្ងៃទី១ រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យមួយដែរ ស្ដីពីការតែងតាំងទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមានចំនួន៣៣រូប។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើររបស់រដ្ឋមន្រី្តក្រសួងយុត្តិធម៌។ អនុក្រឹត្យចេញដោយសម្ដេច ហ៊ុន សែន ដែលផ្ដល់ឋានៈជាទីប្រឹក្សាអមក្រសួងយុត្តិធម៌នេះ បញ្ជាក់ថា អ្នកទាំង៣៣រូប ពុំទទួលបានប្រាក់បំណាច់មុខងារឡើយ៕ 
 

Tag:
 ទីប្រឹក្សា
  ក្រសួងយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com