ជាតិ
ស្ថាប័ន៤រៀបចំពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋលើកកម្ពស់ផលិតផលកែច្នៃថ្មីៗ
04, Jul 2022 , 9:00 am        
រូបភាព
សៀមរាប៖ អង្គការ និងស្ថាប័នចំនួន៤ ដែលធ្វើការលើវិស័យសហគ្រិន បានរៀបចំពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋសៀមរាប រួមគ្នា ក្នុងបំណងលើកកម្ពស់ផលិតផលកែច្នៃថ្មីៗ និងបង្កើនការផ្សព្វផ្សាយផលិតទាំងនោះឱ្យបានទូលំទូលាយ។

 
លោក ឃុត សុខាន សហស្ថាបនិកសហគ្រាសសហ ដែលជាស្ថាប័នមួយផ្តួចផ្តើមឱ្យមានពិព័រណ៍ខាងលើ បានឱ្យដឹងថា ពិព័រណ៍នេះធ្វើឡើងក្នុងបំណងលើកកម្ពស់ គាំទ្រសហគ្រិនដែលចូលរួមក្នុងកម្មវិធីរបស់ស្ថាប័ន និងអង្គការទាំង៤ ក៏ដូចជាផ្តល់ឱកាសឱ្យពួកគេបានផ្សារភ្ជាប់ផលិតផលទៅលើទីផ្សារតាមរយៈការបង្ហាញផលិតផលនៃព្រឹត្តិការណ៍មួយនេះ។ លោកបន្តថា សហគ្រិនខ្លះទើបចាប់ផ្តើម ដូច្នេះព្រឹត្តិការណ៍នេះធ្វើឱ្យគាត់សាកល្បងដាក់ផលិតផលពួកគេឱ្យអតិថិជនសាក ហើយទទួលបានការកែសម្រួលឱ្យប្រសើរឡើងវិញ។ល។
 
ស្ដង់ពិព័រណ៍ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដែលធ្វើនៅបរិវេណសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី៣ ខែកក្កដា សរុបមានចំនួន ៣៨ស្ដង់ ដែលមានផលិតផលម្ហូបអាហារ ប្រេងដូង សិប្បកម្មកែច្នៃ ស្វាយចន្ទី ចម្លាក់ស្បែក ខោអាវ។ល។ 
 
តាមការបញ្ជាក់ពីលោក ឃុត សុខាន ពិព័រណ៍នេះសហការចូលរួមពីអង្គការ និងស្ថាប័នចំនួន៤ រួមមាន អង្គការលើកកម្ពស់យុវជន ស៊ីអិនវេសមិន អិនធឺប្រាយសៀមរាប និងសហគ្រាសសហ៕
 
សូមអញ្ជើញទស្សនាវីដេអូសម្ភាសនៃសកម្មភាពពិព័រណ៍ទាំងស្រុងដូចតទៅ៖ 
 














Tag:
 ពិព័រណ៍សហគ្រិនអ្នកច្នៃប្រតិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com