ជាតិ
មន្ទីរទេសចរណ៍បាត់ដំបង ឱ្យអាជីវកម្មទេសចរណ៍តាំងរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ
09, Jul 2022 , 9:59 pm        
រូបភាព
ដោយ:
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ណែនាំឱ្យអាហារដ្ឋាន ភោជនីយដ្ឋាន កន្លែងស្នាក់នៅ និងទីតាំងអាជីវកម្មដែលបម្រើដល់វិស័យទេសចរណ៍ ដាក់តាំងរូប ព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ ឱ្យបានត្រឹមត្រូវ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។


 
យោងតាមសេចក្ដីជូនដំណឹងដដែល មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ណែនាំឱ្យអាជីវកម្មទេសចរណ៍ទាំងអស់ ដែលមិនទាន់បានដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ ត្រូវរៀបចំដាក់តាំងនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន។ ចំណែកអ្នកដាក់រូបរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ មិនត្រឹមត្រូវ ត្រូវរៀបចំម្ដងទៀត។ 
 
បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការដាក់តាំងរូបព្រះឆាយាល័ក្ខណ៍ ទង់សាសនា និងទង់ព្រះមហាក្សត្រ គឺបង្ហាញគុណតម្លៃនៅការគោរពបាវចនាជាតិ តាមមាត្រា៤នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺការគោរព ជាតិ សាសនា ព្រះមហាក្សត្រ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com