ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ដឹកនាំប្រតិភូ ទៅគោរពវិញ្ញាណក្ខន្ធលោក អាបេ នៅស្ថានទូតជប៉ុន
11, Jul 2022 , 4:47 pm        
រូបភាព
សម្តេច ហ៊ុន សែន អង្គុយសរសេរក្នុងសៀវភៅក្រាំងមាស ដោយឧបនាយករដ្ឋមន្រ្តី៨រូបឈរពីក្រោយ ពេលទៅគោរពវិញ្ញណក្ខន្ធលោក អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុន នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ឧបនាយករដ្ឋមន្រ្តី៨រូប ដោយរាប់ពីស្តាំដៃទៅ៖ លោក ជា សុផារ៉ា លោក ប្រាក់ សុខុន អ្នកស្រី ម៉ែន សំអន សម្តេច ទៀ បាញ់ សម្តេច ស ខេង លោក ហោ ណាំហុង លោក ប៊ិន ឈិន និងលោក អូន ព័ន្ធមុនីរ័ត្ន។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ទៀ បាញ់

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្រ្តី៨រូប រួមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតក្នុងជួររដ្ឋាភិបាល បានទៅគោរពវិញ្ញាណក្ខន្ធលោក ស៊ិនហ៊្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សា្ថនទូតជប៉ុន បានប្រកាសទទួលសាធារណជន ដែលមានបំណងចង់ចូលរួមសរសេរសាររំលែកទុក្ខក្នុងសៀវភៅក្រាំងមាស ចំពោះមរណភាពរបស់ ស៊ិនហ៊្សូ អាបេ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេច បានដឹកនាំប្រតិភូ ទៅគោរពវិញ្ញាណក្ខន្ធលោក អាបេ និងសរសេរសាររំលែកទុក្ខ ក្នុងថ្ងៃ១១កក្កដានេះ។ 
 
លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នាអំឡុងពេលដែលលោក ឈរនិយាយក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់នៅជប៉ុន។ មេដឹកនាំកម្ពុជា បានបង្ហាញសមានចិត្តយ៉ាងជ្រាលជ្រៅក្នុងការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក អាបេ រហូតដល់ប្រកាសឲ្យប្រជាជនកម្ពុជា ចូលរួមកាន់ទុក្ខទូទាំងប្រទេស រួមទាំងបង្គាប់ឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជន ទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដងរយៈពេល១ថ្ងៃ ក្នុងថ្ងៃ១០កក្កដា ដើម្បីបង្ហាញពីការកាន់ទុក្ខនេះ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានផ្ញើលិខិតរំលែកទុក្ខជូនទៅលោក ហ្វូមិអូ គិស៊ិដា (Fumio Kishida) នាយករដ្ឋមន្រ្តីជប៉ុនផងដែរ ខណៈព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសាររំលែកទុក្ខទៅអធិរាជជប៉ុន៕ 
 
Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com