ជាតិ
សង្គមជាតិ
លោក សៅ សុខា៖ ២៩ឆ្នាំកន្លងមកនេះ កងរាជអាវុធហត្ថ រួមចំណែកការពារសន្តិសុខ បង្ក្រាបបទល្មើស និងកសាងកម្ពុជាជាប្រទេសនីតិរដ្ឋ
19, Jul 2022 , 10:59 pm        
រូបភាព
លោក សៅ សុខា ថ្លែងក្នុងពិធីរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ។ រូបពីទំព័រហ្វេសប៊ុក ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោក សៅ សុខា ថ្លែងក្នុងពិធីរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ។ រូបពីទំព័រហ្វេសប៊ុក ទស្សនាវដ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរំលេចពីគុណសម្បត្តិសំខាន់ៗមួយចំនួនរបស់កងរាជអាវុធហត្ថ ក្នុងរយៈពេល២៩ឆ្នាំមកនេះ។ លោក បង្ហាញពីគុណសម្បត្តិទាំងនេះ ក្នុងពិធីរម្លឹកខួប២៩ឆ្នាំនៃការបង្កើតកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ 

 
លោក សៅ សុខា ថ្លែងដូច្នេះថា៖«២៩ឆ្នាំកន្លងផុតទៅ កងរាជអាវុធហត្ថ បានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងទាំងទន់ និងប្រតិបត្តិការនូវតួនាទីភារកិច្ច ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិ ក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្ត កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។ តាមរយៈស្នាដៃ និងសមិទ្ធផលទាំងនេះ កងរាជអាវុធហត្ថ ទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ និងបានប្រគល់បន្ថែមនូវភារកិច្ច ឲ្យសហការជាមួយក្រសួង ស្ថាប័ននានា»។ 
 
សូមរម្លឹកថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៧ ដោយមានឈ្មោះថា «ក្រុមរាជអាវុធហត្ថខ្មែរ»។ នៅឆ្នាំ១៩៧១ ក្រុមរាជអាវុធហត្ថខ្មែរ ត្រូវប្តូរឈ្មោះមកជា «កងអាវុធហត្ថជាតិ»។ ក្នុងអំឡុងរបបខ្មែរក្រហម ស្ថាប័នកងរាជអាវុធហត្ថ ត្រូវបានលុបបំបាត់ចោល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ កងរាជអាវុធហត្ថ ក៏ត្រូវបានបង្កើតឡើងវិញ៕ 
 

Tag:
 សៅ សុខា
  កងរាជអាវុធហត្ថ
  ខួប២៩ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com