កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន៖កម្ពុជា ឈ្នះមេដាយ១៧ ពីប្រទេសថៃ
08, Aug 2022 , 2:53 pm        
រូបភាព
កីឡាករ-កីឡាការិនីកម្ពុជា ក្រោយវិលត្រលប់មកពីប្រកួតពានរង្វាន់ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នាប្រទេសថៃវិញ(រូបពី Sar Sokha)
កីឡាករ-កីឡាការិនីកម្ពុជា ក្រោយវិលត្រលប់មកពីប្រកួតពានរង្វាន់ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន នាប្រទេសថៃវិញ(រូបពី Sar Sokha)
ដោយ៖ហៀក ឆក

កម្ពុជា សម្រេចផ្លែផ្កាបន្ថែមទៀត ក្រោយឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នាប្រទេសថៃ ដោយប្រជែងបានមេដាយសរុប១៧ មាស២ ប្រាក់៧ និងសំរឹទ្ធ៨ ។ ការប្រកួតនេះ បានបញ្ចប់កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

 
គណៈប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជាបានវិលត្រលប់មកដល់មាតុប្រទេសវិញហើយ កាលពីថ្ងៃទី៧ ខែសីហា ដោយបាននាំយកនូវលទ្ធផលជោគជ័យជាផ្លែផ្កាសម្រាប់ជាតិ។ 
កម្ពុជា បានដាក់អត្តពលិកចូលរួមប្រកួតវិញ្ញាសា ៥ប្រភេទរួមមាន កីឡាប៉េតង់ កីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ។
 
តាមរយៈការប្រកួតនេះ កម្ពុជាទទួលបានលទ្ធផលល្អដោយបាននាំយកមេដាយសរុប១៧ ក្នុងនោះមាន មេដាយមាស២ ប្រាក់៧ និងមេដាយសំរឹទ្ធិ៨។ នេះជាសិទ្ធផលមួយបន្ថែមទៀត សម្រាប់កម្ពុជា ដែលនឹងត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕
 

អត្តពលិកកម្ពុជា ក្នុងជំនួបជាមួយ លោក ស សុខា នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយបញ្ចប់បេសកកម្មពីប្រទេសថៃ(រូបពី Sar Sokha)


Tag:
 កីឡាសកលវិទ្យាល័យអាស៊ាន
 មេដាយ
© រក្សាសិទ្ធិដោយ thmeythmey.com