កីឡាជាតិ
ជាតិ
CPL៖ អង្គរថាយហ្គឺរ រងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
09, Aug 2022 , 5:18 pm        
រូបភាព
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមការអភ័យទោសចំពោះអ្នកគាំទ្រ(រូបពី Akihiro Kato)
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមការអភ័យទោសចំពោះអ្នកគាំទ្រ(រូបពី Akihiro Kato)
ដោយ៖ហៀក ឆក
 
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ទទួលរងពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាមួយប្រកួត នាថ្ងៃទី១៣ ខែសីហា ក្នុងជំនួបវិសាខា នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ខេមបូឌានព្រីមៀលីគ សប្តាហ៍ទី១៥ នាកីឡដ្ឋានហនុមាន។

 
លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ ចេញលិខិតសូមអភ័យទោសចំពោះអ្នកគាំទ្រ សម្រាប់ការប្រកួតរវាងក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងវិសាខា ដែលមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់។ លោកបានបញ្ជាក់ក្នុងសារលិខិតជាសាធារណៈលើគេហទំព័រហ្វេសប៊ុករបស់ក្លិបថា៖«ក្នុងនាមជាម្ចាស់ក្លិបពិតជាមានការសោកស្តាយ និងសូមអភ័យទោសចំពោះបញ្ហាដែលកើតឡើងខាងលើនេះ»។
  

សកម្មភាព អ្នកគាំទ្រចោលដបទឹកបរិសុទ្ធចូលទៅក្នុងទីលានកំពុងប្រកួតរវាងក្រុម អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង

ការដាក់ពិន័យពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើក្លិបអង្គរថាយហ្គឺរនេះ ធ្វើឡើងក្រោយពីអ្នកគាំទ្រមួយនេះ បានចោលដបទឹកបរិសុទ្ធចូលទៅក្នុងទីលានកំពុងប្រកួតរវាងម្ចាស់ផ្ទះ អង្គរថាយហ្គឺរ និងក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៣០ ខែកក្កដា ។ 
 
ទោះយ៉ាងណាប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅតែបង្ហាញអារម្មណ៍ដឹងគុណចំពោះក្តីស្រលាញ់របស់អ្នកគាំទ្រក្លិប ។ «លើកនេះខ្ញុំមានអារម្មណ៍ថាការបង្ហាញនូវការគាំទ្រមួយនេះបានបង្កនូវកំហុសឆ្គង»។ នេះជាការលើកឡើងរបស់លោក Akihiro Kato៕
 
 

Tag:
 បាល់ទាត់
 អង្គរថាយហ្គឺរ
© រក្សាសិទ្ធិដោយ thmeythmey.com