កីឡាជាតិ
ជាតិ
កីឡាការិនីហុកគី អៀង ចរិយា ប្ដេជ្ញាសម្រេចលទ្ធផលសម្រាប់កម្ពុជា
09, Aug 2022 , 10:59 pm        
រូបភាព
កីឡាការិនីហុកគីកម្ពុជា អៀង ចរិយា គ្រងដំណែងពានរង្វាន់កីឡាការិនីឆ្នើម ។រូបពី Asian Hockey Federation
កីឡាការិនីហុកគីកម្ពុជា អៀង ចរិយា គ្រងដំណែងពានរង្វាន់កីឡាការិនីឆ្នើម ។រូបពី Asian Hockey Federation
ដោយ៖ហៀក ឆក
 
ក្រុមកីឡាការិនីកីឡាហុកគីកម្ពុជា យកឈ្នះសិង្ហបុរី ៣-០ ក្នុងជំនួបព្រឹត្តិការណ៍ពានរង្វាន់ Indoor Asia Cup 2022 នៅកីឡដ្ឋាន Indoor Stadium Huamark នាទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

 
ក្នុងវគ្គទី១ ក្រុមកីឡាការិនីកីឡាហុកគីកម្ពុជា ធ្វើបានល្អដោយបាននាំមុខសិង្ហបុរី ១-០។ ចូលដល់វគ្គទី២ កម្ពុជាបន្តវាយសម្រុករហូតដល់រកបាន ២គ្រាប់បន្ថែមទៀត។ បញ្ចប់ការប្រកួតកម្ពុជាយកឈ្នះលើក្រុមនារីសិង្ហបុរី ក្នុងលទ្ធផល ៣-០។
 

ការប្រជែងគ្រាប់ហុកគីរវាងក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា(អាវស) និងកីឡាការិនីសិង្ហបុរី(អាវខ្មៅ)។ រូបពី Asian Hockey Federation

កីឡាការិនីកម្ពុជា អៀង ចរិយា ជាប់ជាកីឡាការិនីល្អសម្រាប់ការប្រកួត។ កីឡាការិនីកម្ពុជារូបនេះ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា៖«ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន ដែលខ្ញុំធ្វើថ្ងៃនេះបានល្អ ខ្ញុំនឹងខិតខំធ្វើនៅថ្ងៃក្រោយទៀត និងធ្វើដើម្បីកម្ពុជានឹងធ្វើឲ្យបានល្អជាងឆ្នាំនេះ ឬក៏រហូតដល់ស៊ីហ្គេមឆ្នាំ២០២៣»។
 
គួររំឭកថា កម្ពុជា បានបញ្ជូនអត្តពលិកកីឡាហុកគី ២១នាក់ ក្នុងនោះមាននារី១២ នាក់ ដឹកនាំដោយប្រធានប្រតិភូ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ក្នុងដំណើរចូលរួមប្រកួតពានរង្វាន់ Indoor Asia Cup2022 នាទីក្រុងបាងកក ប្រទេសថៃ ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី៨ ដល់ទី១៥ ខែសីហា ឆ្នាំ២០២២៕
 

Tag:
 កីឡាហុកគី
 IAC
© រក្សាសិទ្ធិដោយ thmeythmey.com