កីឡាជាតិ
ជាតិ
AFC CUP៖ Viettel FC ជួប Kuala Lumpure City ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ
10, Aug 2022 , 4:29 pm        
រូបភាព
ការប្រកួតរវាង ភ្នំពេញក្រោន(ក្រហម) និងViettel FC(ស) កន្លងទៅ។ រូបពី AFC
ការប្រកួតរវាង ភ្នំពេញក្រោន(ក្រហម) និងViettel FC(ស) កន្លងទៅ។ រូបពី AFC
ដោយ៖ហៀក ឆក

ម្ចាស់ផ្ទះវៀតណាម ក្រុមViettel FC ត្រូវទទួលក្រុមភ្ញៀវមកពីម៉ាឡេស៊ី Kuala Lumpure City នាកីឡដ្ឋាន Thong Nhat ក្រុងហូជីមិញ នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ Asean Football Confederation Cup 2022(AFC Cup 2022)។

 
សម្រាប់ជំនួបនេះគ្រូ បង្វឹកក្រុមភ្ញៀវ Kuala Lumpure City លោក Bojan Hodak និយាយក្នុងសិន្និសីទ្ធកាសែតថា លោកបានសិក្សាស្វែងយល់ពីក្រុម Viettel បានល្អិតល្អន់ហើយ។«ខ្ញុំសូមបញ្ជាក់ថា ក្រុម Viettel ជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជំនួបនេះវាពិតជាពិបាក។ Viettel មានកីឡាករបរទេសដែលមានគុណភាព និងទេពកោសល្យក្នុងការលេង»។ គ្រូបង្វឹករូបនេះបញ្ជាក់យ៉ាងដូច្នេះ។
  

ការប្រកួតរវាងក្រុម PSM (ខ្មៅ) និង Kuala Lumpure_ (ស)កន្លងទៅ។ រូបពី AFC

ចំណែកក្រុមម្ចាស់ផ្ទះ Viettel កីឡាករ Danh Thrung បាននិយាយប្រាប់ទូរទស្សន៍ជាតិវៀតណាម VTV ថា រូបគេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុន សម្រាប់ការប្រកួតមួយនេះ។ ខ្សែបម្រើរូបនេះបញ្ជាក់ថា៖«ខ្ញុំនឹងនាំលេងឲ្យបានល្អសម្រាប់ប្រកួតមួយនេះ»។ 
 
ឆ្លងកាត់៣ប្រកួតក្នុងពានរង្វាន់AFC កន្លងមក ក្រុមម្ចាស់ផ្ទះ Viettel បានយកឈ្នះ មិត្តរួមពូល Young Elephants FC ៥-១ ឈ្នះភ្នំពេញក្រោន ១-០ និងឈ្នះHougang ៥-២។ រីឯក្រុមភ្ញៀវ Kuala Lumpure City ឆ្លងកាត់២ប្រកួតកន្លងមក ស្មើPSM Makasaar ០-០ និងឈ្នះTampines ២-១។
 
ដោយឡែកក្រុមមកពីឥណ្ឌូណេស៊ី PSM Makasaar កំពុងរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់នេះ ក្រោយឈ្នះ Kedah Darul Aman ២-១៕ 
 
 
 
 
 

Tag:
 បាល់ទាត់
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com