កីឡាជាតិ
ជាតិ
សហព័ន្ធវ៉ូវីណាម ដាក់វិញ្ញាសា១៨ ប្រភេទ សម្រាប់ប្រកួតជើងឯកថ្នាក់ជាតិ
11, Aug 2022 , 7:59 am        
រូបភាព
ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា
ក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា
ដោយ៖ហៀក ឆក
 
វិញ្ញាសា១៨ ប្រភេទ ក្នុងកីឡាវ៉ូវីណាម ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំការប្រកួតនាថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ខាងមុខ។

 
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សម្រេចដាក់ចេញនូវវិញ្ញាសាមេគុនឯកត្តជនពេញវ័យមាន៩ ប្រភេទ ផ្នែកនារីមាន ឡុងហូង្វៀង ថាប់ថឺង្វៀង មេគុនដាវ កាំបិតធំ និងផ្នែកបុរសមាន ងួនមួងង្វៀង ថាប់ថឺង្វៀង មេគុនដាវ កាំបិតធំ និងដំបង។ ចំណែកវិញ្ញាសាមេគុនដាវអាយុក្រោម១៦ ឆ្នាំមាន២ ប្រភេទបុរស-នារី ឡុងហូង្វៀង និងដាវ។
 
សម្រាប់វិញ្ញាសាប្រយុទ្ធមាន៧ ប្រភេទ ផ្នែកនារីមាន អាយុក្រោម១៤ ឆ្នាំ គីឡូក្រោម ៥១-៥៥ , ៥៥-៦០ ,៥១-៦០ និងផ្នែកបុរសមាន គីឡូ៥១-៥៥, ៦០-៦៤, ៦៤-៦៨, ៥១-៦៨៕
 

ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពូជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី១១ នាប្រទេសវៀតណាម កន្លងទៅ។រូបពី សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា


Tag:
 កីឡាវ៉ូវីណាម
 ថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com