អន្តរជាតិ
អ្នកស្លាប់ដោយសារភ្លៀងខ្លាំងនៅកូរ៉េខាងត្បូងកើនដល់ ១៤នាក់
14, Aug 2022 , 5:09 pm        
រូបភាព
រូបភាព៖ Wonju Fire Station
រូបភាព៖ Wonju Fire Station
អ្នកស្លាប់ដោយសារភ្លៀងខ្លាំង បានកើនដល់ ១៤នាក់ ខណៈចំនួនអ្នកបាត់ខ្លួនកើនដល់៦នាក់។ នេះបើតាមការបញ្ជាក់របស់កូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែសីហា។

 
 
ចាប់តាំងពីសប្តាហ៍មុន​ កូរ៉េខាងត្បូង មានកម្រិតទឹកភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមនុស្សជាច្រើនរូបស្លាប់ និងបាត់ខ្លួន។ តាមទិន្នន័យរបស់ទីស្នាក់ការកណ្តាលទប់ស្កាត់គ្រោះមហន្តរាយ និងសុវត្ថិភាព បានបញ្ជាក់ថា មនុស្សចំនួន ៨នាក់បានស្លាប់នៅក្រុងសេអ៊ូល, ៤នាក់នៅជុំវិញខេត្ត Gyeonggi និងពីរនាក់ទៀតនៅខេត្តភាគខាងកើត Gangwon។ ទន្ទឹមនេះ អ្នកបាត់ខ្លួន បានកើនដល់ ៦នាក់។ 
 
តាមទិន្នន័យរបស់ទីស្នាក់ការដដែល មនុស្សចំនួន ៧៤៨០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ។ ចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ភ្លៀងបានធ្លាក់ក្នុងកម្រិត 525មីលីម៉ែត្រ ខណៈតំបន់ Yangpyeong នៅភាគខាងកើតក្រុងសេអ៊ូល មានកម្រិត 526.2មីលីម៉េត្រ ក្នុងរយៈពេលដដែល៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com