អត្ថបទពាណិជ្ជកម្ម
ស្វែងរកអ្នកបង្កើតធុរកិច្ចថ្មីទាំងអស់!​​​ កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ចាប់ផ្តើមបើកទទួលពាក្យហើយ
16, Aug 2022 , 5:47 pm        
រូបភាព
សហគ្រិនខ្មែរ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកការទទួលពាក្យក្នុងកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ដែលជាកម្មវិធីធំប្រចំាឆ្នាំរបស់ខ្លួន។
 
កម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ត្រូវបានផ្តូចផ្តើម និងអនុវត្តឡើងដោយសហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដំបូងក្នុងឆ្នាំ​២០២១ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពក្នុងស្រុក និងបង្កើតបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។​
 
នៅក្នុងឆ្នាំ២០២២នេះ សហគ្រិនខ្មែរបានអនុវត្តកម្មវិធី ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ម្តងទៀត ដើម្បីបន្តបង្កើតគុណតម្លៃតាមរយៈការបង្កើតគំនិត ការតភ្ជាប់ និងការផ្លាស់ប្តូរស្មារតីនៃភាពជាសហគ្រិន ក៏ដូចជាការលើកកម្ពស់ការកសាងបណ្តាញក្នុងចំណោមសហគ្រិននៅក្នុងប្រព័ន្ធអេកូឡូស៊ី។ 
 
កម្មវិធីនេះនឹងផ្តោតសំខាន់ទៅលើវិស័យចំនួន៤​​ រួមមាន កសិកម្ម ផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យា។​ 
 
បេក្ខជនដែលត្រូវបានជ្រើសរើសនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដូចខាងក្រោម៖
 
• ឱកាសដើម្បីចូលរួមវគ្គបណ្តុះបណ្តាល 
• ឱកាសដើម្បីពង្រីកបណ្តាញអាជីវកម្មជាមួយបេក្ខជនផ្សេងទៀត
• ឱកាសក្លាយជាសមាជិកបណ្តាញសហគ្រិនខ្មែរ 
• ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ៥០ លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់។
 
ម្ចាស់អាជីវកម្មដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងកម្មវិធីនេះត្រូវអនុវត្តតាមលក្ខន្តិកៈក្នុងការចូលរួមដូចខាងក្រោម៖ 
 
• បេក្ខជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ 
• អ្នកដាក់ពាក្យត្រូវតែជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្ម 
• អាជីវកម្មត្រូវមានការិយាល័យនៅក្នុងប្រទេសកម្ពុជា 
• អាជីវកម្មត្រូវមានបុគ្គលិកពេញសិទ្ធិយ៉ាងតិច ២ នាក់ 
• អាជីវកម្មចាប់ផ្តើមដំណើរការមិនលើសពី ៤ ឆ្នាំនៅក្នុងទីផ្សារ 
• បេក្ខជនត្រូវមានពេលវេលាដើម្បីចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១០ ម៉ោង។ 
 
កម្មវិធីពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ បានបើកទទួលការចុះឈ្មោះហើយ។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមបំពេញពាក្យតាមរយៈតំណភ្ជាប់នេះ https://forms.office.com/r/yYYtkyXa7P​ ឬ​ QR Code
 

 
ថ្ងៃផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។
 
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងតាមរយៈ [email protected] ​និង CC: [email protected] ឬ ទាក់ទងមកក្រុមការងាររបស់យើងតាមរយៈលេខទូរស័ព្ទ ០៩៨ ៥៤៦ ៣៦៥/០៨១ ២៣២ ៤៩៩។
 
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ២០២២នេះ ដែលរួមមាន  ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម ២០២២ (Khmer Enterprise SMEs Awards Competition) និងពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ (Khmer Enterprise High schools Awards Competition)។ 
 
អំពីគណៈកម្មការរៀបចំ 
 
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន
 
សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ (Innovative Startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (Potential SMEs) និងស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញនវានុវត្តន៍ (Innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
 
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com