អត្ថបទពាណិជ្ជកម្ម
OPPO Reno8 Series អ្នកជំនាញ Portrait លើពិភពលោកដែលផលិតដោយកាមេរ៉ា SONY កំពុងក្លាយជាស្មាតហ្វូនដែលទាន់សម័យបំផុតក្នុងឆ្នាំ២០២២
17, Aug 2022 , 4:21 pm        
រូបភាព
តើភ្នែកសត្វឆ្មាមានអ្វីពិសេស? ហេតុអ្វីបានជាគេប្រៀបប្រដូចភ្នែកឆ្មា ទៅនឹងស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series? ភ្នែកឆ្មា គឺអាចមើលឃើញពេលយប់ ច្បាស់ជាងមនុស្ស រហូតដល់ទៅ ៦ ដងឯណោះ មិនថាកន្លែងងងឹតបែបណាក៏ដោយ។
 
តើអ្នកធ្លាប់ជួបបញ្ហាថតស៊ែលហ្វី មិនច្បាស់នៅពេលយប់? តើគួរដោះស្រាយបញ្ហាថតរូបនាពេលរាត្រីដោយវិធីណា? យើងសូមណែនាំស្មាតហ្វូនស៊េរីមួយ ដែលបង្កប់ដោយសមត្ថភាពកាមេរ៉ាខ្ពស់ និងបំពេញចំណុចកង្វះខាតនៃស្មាតហ្វូន ដទៃមិនទាន់មាន។ 
 
ពេលខ្លះទេសភាពនាពេលរាត្រីស្អាតកប់ ទេសភាពបែបរ៉ូមែនទិក ប៉ុន្តែរាល់ពេលផ្តិតយករូបភាព បែរជាមិនទទួលបានលទ្ធផលដូចចិត្ត?​ កុងពន្លឺខ្លាំងពេក? រូបមិនច្បាស់? មានពន្លឺខ្លាំងពេក? ទាំងអស់នេះ លែងជាបញ្ហាទៀតហើយ នៅលើកាមេរ៉ាទូរស័ព្ទ ព្រោះបច្ចុប្បន្នឃើញមានស្មាតហ្វូនស៊េរីថ្មីមួយ បានផ្តល់បទពិសោធន៍យ៉ាងល្អប្រសើរ ព្រមទាំងអាចដោះស្រាយរាល់បញ្ហា ក៏ដូចជាបំពេញរាល់កង្វះខាតនៃស្មាតហ្វូនដទៃ ដែលមិនទាន់អាចឈានជើងទៅដល់បច្ចេកវិទ្យាថតរូបបែបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍កាមេរ៉ាស្មាតហ្វូនមួយនេះ គឺប្រៀបដូចទៅនឹងភ្នែកសត្វឆ្មា។ ហើយហេតុអ្វីបានជាគេប្រៀបកាមេរ៉ាស្មាតហ្វូននេះ ទៅនឹងភ្នែកសត្វឆ្មា?


 
សរុបមកវិញ ថ្មីៗនេះឃើញថាក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូន OPPO Reno8 Series ម៉ូដែលថ្មីចុងក្រោយបង្អស់ នាពាក់កណ្តាលឆ្នាំ 2022 ដែលត្រូវបានគេឲ្យឈ្មោះថា «អ្នកជំនាញ Portrait» ហើយស្មាតហ្វូននេះផងដែរ គឺបានឌីហ្សាញ និងយកគំរូតាមភ្នែកឆ្មាព្រោះថា វាអាចសម្របខ្លួនគ្រប់ស្ថានភាពពន្លឺ គ្រប់កាលទេសៈ មិនថាពេលថ្ងៃឬពេលយប់​។  
 
ហើយនេះក៏ព្រោះតែ​ OPPO Reno8 Series បានបំពាក់កាមេរ៉ាសេនស័រ SONY កម្រិតកំពូល IMX709 លើម៉ូដែល Reno8 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗ ជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។ រឹតតែពិសេសជាងនេះ Reno8 5G បំពាក់សេនស័រកំពូល 2 គ្រាប់ពី SONY IMX709 (កាមេរ៉ាស៊ែលហ្វី) និង IMX766 (កាមេរ៉ាក្រោយ) ដែលធ្វើឲ្យសមត្ថភាពថតរូប ពេលយប់លើកាមេរ៉ាមុខក្រោយកាន់តែច្បាស់ និងវិសេសវិសាល។


 
ឥឡូវនេះលោកអ្នក អាច​កក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែល បាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ នានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី18 សីហា 2022​ ដើម្បីទទួលបាននូវកាដូសរុប ជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6​ ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។ ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង​ SurLikeCrazy រយៈពេល 4 ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេកផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នក អាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕
  




(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com