កីឡាជាតិ
ជាតិ
ជួប៤លើកមិនដែលឈ្នះ ជម្រើស​ជាតិ​កម្ពុជាទទួល​បង់ក្លាដែស​សម្រាប់ជំនួបមិត្តភាពនៅខែកញ្ញា
17, Aug 2022 , 10:59 pm        
រូបភាព
ការប្រកួតរវាងក្រុមកម្ពុជា(ខៀវ) និងបង់ក្លាដែស(បៃតង) កាលពីឆ្នាំ២០១៩។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការប្រកួតរវាងក្រុមកម្ពុជា(ខៀវ) និងបង់ក្លាដែស(បៃតង) កាលពីឆ្នាំ២០១៩។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 ដោយ​៖ហៀក ឆក

កម្ពុជា នឹងទទួលស្វាគមក្រុមភ្ញៀវបង់ក្លាដែសក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ Minebea Mitsumi នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ។

 
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីសម្រាកពីព្រឹត្តិការណ៍ AFC Asian Cup ដែលធ្វើការប្រកួតនៅទឹកដីឥណ្ឌា រួចមកពេលនេះសហព័ន្ធកីឡាបាល់ទាត់បានប្រកាសនៅលើផេកផ្លូវការហ្វេសប៊ុកថា សហព័ន្ធបានយល់ព្រមលើសំណើររបស់សហព័ន្ធបង់ក្លាដែសក្នុងការ«ប្រកួតមិត្តភាពអន្តរជាតិ Minebea Mitsumi»។


 
សម្រាប់ក្រុមទាំងពីរធ្លាប់ជួបគ្នា៤ លើកកន្លងមក។ ក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFC Challenge Cup ២០០៦ កម្ពុជា ចាញ់បង់ក្លាដែស ២-១ ពានរង្វាន់Nehru Cup២០០៧ កម្ពុជា ស្មើ១-១ និងការប្រកួតមិត្តភាពអន្តរជាតិ ២០០៩ កម្ពុជា ចាញ់១-០ និងចុងក្រោយនៅឆ្នាំ២០១៩ កម្ពុជា ចាញ់ ១-០។
 
បីប្រកួតចុងក្រោយរបស់គោព្រៃកម្ពុជាក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ AFC Asian Cup វគ្គជម្រុះ កម្ពុជា ចាញ់ឥណ្ឌា ២-០ ចាញ់ហុងកុង ៣-០ និងចុងក្រោយស្មើ អាហ្គាហ្វនីស្ថាន ២-២។ ចំណែក ក្រុមភ្ញៀវខ្លា Bengal ៣ប្រកួតចុងក្រោយ ចាញ់បារ៉ែន ២-០ ចាញ់តួកមីនីស្ថាន ២-១ និងចាញ់ម៉ាឡេស៊ី ៤-១៕
 

Tag:
 បាល់ទាត់
 កម្ពុជា
 បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com