កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ អគ្គិសនីកម្ពុជា និងកោះកុង ពី​លីគ២ដែល​បោះជំហានទៅវគ្គ​បន្ត
18, Aug 2022 , 11:59 am        
រូបភាព
អគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយ គិរីវង់សុខសែនជ័យ។ រូបពីពានសម្ដេច ហ៊ុន សែន
អគ្គិសនីកម្ពុជា ក្នុងជំនួបជាមួយ គិរីវង់សុខសែនជ័យ។ រូបពីពានសម្ដេច ហ៊ុន សែន
អគ្គីសនីកម្ពុជា និងកោះកុង អេហ្វស៊ីឡើងទៅវគ្គ៨ក្រុម ក្រោយយកឈ្នះ លើម្ចាស់ផ្ទះលីគកំពូល គិរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ នៃការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គជម្រុះថ្នាក់ជាតិកាលពីថ្ងៃទី១៨ ខែសីហា។ ក្នុងថ្ងៃជាមួយគ្នានេះ ក្លិបទ័ព និង ភ្នំពេញក្រោន បណ្ដើរគ្នាទៅវគ្គបន្ទាប់។

 
នៅកីឡដ្ឋានគិរីវង់ ម្ចាស់ផ្ទះប្រកួតស្មើជាមួយ ក្រុមភ្ញៀវ អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ១-១។
 
នៅពេលការប្រកួតចាប់ផ្ដើម ក្រុមភ្ញៀវ បានដាក់សម្ពាធយ៉ាងខ្លាំង មកគិរីវង់សុខសែនជ័យតែការប៉ន់ប៉ងរកគ្រាប់បាល់ជាច្រើនលើក មិនបានសម្រេច ដោយកីឡាករ ចន្ថា ចន្ធាកា ស៊ុតខុសទិសដៅជាច្រើនលើក។
 
លុះចូលដល់នាទី៧០ ខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជារូបនេះ ជួយឲ្យក្រុមនាំមុខ១គ្រាប់។១គ្រាប់នាំមុខនោះ មិនកក់ក្ដៅប៉ុន្មានទេ សម្រាប់ក្រុមភ្ញៀវ។ ១៣នាទីក្រោយមកម្ចាស់ផ្ទះ វាយបកមកវិញ ដោយកីឡាករ លី មស្លីម ទំលាយសំណាញ់ទី នៅនាទី៨៣។ ជើងទីមួយ អគ្គិសនីឈ្នះ ក្នុងលទ្ធផល ៣-២។ ដូចនេះអគ្គិសនី ត្រូវឡើងទៅវគ្គបន្ទាប់។
 
ក្នុងពេលជាមួយគ្នានេះ កោះកុង អេហ្វស៊ីយកឈ្នះ អង្គរថាយហ្គឺរ ក្នុងលទ្ធផល៣-១ នៅកីឡដ្ឋានហុនមាន។ ជើងទីមួយ កោះកុង អេហ្វស៊ីបានចាញ់ ក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ២-១។ គិតតាមគ្រាប់បាល់ទាំង២ជើង កោះកុង មានគ្រាប់បាល់ច្រើនជាងអង្គរថាយហ្គឺរ។
 
លុះដល់វេលាម៉ោង ៦:៣០ ល្ងាច ភ្នំពេញក្រោនប្រកួតស្មើជាមួយ ក្រុមព្រៃវែង លទ្ធផល៤-៤ នៅកីឡដ្ឋាន Smart RSN ។
 
ចំពោះលទ្ធផលជើងទី១ ភ្នំពេញក្រោន ឈ្នះ ព្រៃវែង ១-០។ ពេលទន្ទឹមគ្នានេះ នគរបាលជាតិចាញ់ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្តាតចាស់
លទ្ធផលដូចគ្នាទាំងពីរជើង។ 
 
ក្រុមទាំង៨ ត្រូវប្រកួត នៅវគ្គបន្តមានព្រះខ័នរាជ ស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត,ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អគ្គីសនីកម្ពុជា និងកោះកុង អេហ្វស៊ី៕
 
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com