កីឡាជាតិ
ជាតិ
គណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា បើកកិច្ច​ប្រជុំ​លើកដំបូង​របស់ខ្លួន
18, Aug 2022 , 11:30 pm        
រូបភាព
កិច្ចប្រជុំលើកទី១ ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា។ រូប ពី អគ្គនាយកដ្ឋានកីឡា
កិច្ចប្រជុំលើកទី១ ស្តីពីការប្រកាសសមាសភាពគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា។ រូប ពី អគ្គនាយកដ្ឋានកីឡា
ដោយ:
គណៈកម្មាធិការ​ប្រឆាំងដូប៉ានៃកម្ពុជា បាន​រៀបចំកិច្ច​លើកដំបូង​របស់ខ្លួន ជាមួយនឹងការ​ប្រកាផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការ អនុគណៈកម្មាធិការការលើកលែងការប្រើប្រាស់ថ្នាំព្យាបាល និងអនុគណៈកម្មាធិការដោះស្រាយវិវាទដូប៉ា ដែលបានធ្វើឡើងនាសាលប្រជុំ អគាររដ្ឋបាលចៅពញ្ញាហុក នៃក្រសួងអប់រំ យុវជន និង​កីឡា​នាព្រឹក​ថ្ងៃទី១៨ ខែសីហា។

 
ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា និងអនុគណៈកម្មាធិការជំនាញ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារ គណៈកម្មការប្រឆាំងដូប៉ានៃកម្ពុជាដែលរួមមាន សាវតារ អនុសញ្ញាអន្តរជាតិប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា សាវតារនៃការចូលជាសមាជិកអនុសញ្ញាអន្តរជាតិប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា លិខិតបទដ្ឋាន និងការបង្កើតយន្តការ រចនាសម្ព័ន្ធគ្រប់គ្រង រចនាសម្ព័ន្ធគ្រប់គ្រងរបស់ WADA និងរចនាសម្ព័ន្ធគ្រប់គ្រងគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា វឌ្ឍនភាពការងារឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ តម្រូវការធនធានមនុស្សសម្រាប់ក្នុងពេលមានព្រឹត្តិការណ៍ ការរៀបចំលិខិតបទដ្ឋានបច្ចេកទេស ផែនការសកម្មភាព និងគម្រោងផែនការ និងចុងក្រោយសំណូមពរ។
 

 លោក អ៊ុក សិទ្ធជាតិ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការប្រឆាំងដូប៉ានៃកម្ពុជា។ រូបពី អគ្គនាយកដ្ឋានកីឡា
គណៈកម្មាធិការប្រឆាំង​ដូប៉ានៃកម្ពុជា ដឹកនាំ​ដោយ រដ្ឋមន្ត្រី​ក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ដោយមានអនុប្រធាន​៧រូបដែលជារដ្ឋលេខាធិការ​នៃក្រសួង​ផ្សេងៗគ្នា រួមមាន លោក អ៊ីន វីរជាតិ ពីទីស្តីការគណៈរដ្ឋមន្ត្រី, លោក ហ៊ុយ វណ្ណៈ ពីក្រសួងមហាផ្ទៃ, លោក ឃឹម ប៊ុនសុង ពីក្រសួងការពារជាតិ, លោក ហ៊ាន សាហ៊ីប ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ព្រហ្ម​ សិទ្ធត្រា ពីក្រសួងយុត្តិធម៌, លោក សាន់ សាប់អី ពីក្រសួងសុខាភិបាល និង​លោក ស សុខា ពី​ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុក​ជាអនុប្រធាន​ប្រចាំការ។
 
ក្រៅពីនេះ គណៈកម្មាធិការ មានសមាជិក​១២នាក់ទៀត ដែលមានឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង ប្រធានគណៈកម្មការ និង​ប្រធាន​នាយកដ្ឋាន។ សមាសភាពទាំងនោះ រួមមាន  លោក គឹម សុន, លោក រាជ រ៉ា, លោក សយ ភីរម្យ, លោក សែម សុខា, លោក សាបូ អូហ្សាណូ, លោកស្រី សាន អារុណ, លោក សុខ សប្បាយណា, លោក ប៊ូ ជុំសេរី, លោក ហឿន សុផុន, លោក អ៊ុក សិទ្ធជាតិ, លោក អ៊ុក ឌីវ៉ង់, លោក សុក សារឿន និងលោក យី សុភត្រា៕
 

Tag:
 អគ្គនាយកដ្ឋានកីឡា
  ដូប៉ា
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com