ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ម៉ែន អេង និងមន្ត្រី៣នាក់ទៀត ត្រូវបាន​តែងតាំងជាអភិបាលរងខេត្ត​ស្វាយរៀង
19, Aug 2022 , 5:20 pm        
រូបភាព
លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឬទ្ធី ក្លាយជាអភិបាលរងខេត្តស្វាយរៀង
លោក ម៉ែន អេង ដែលគេស្គាល់ជាទូទៅថា អេង ឬទ្ធី ក្លាយជាអភិបាលរងខេត្តស្វាយរៀង
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែសីហា បាន​ចេញអនុក្រឹក្យតែងតាំង​មន្ត្រីរាជការ​៤រូប​ ជាអភិបាលរង​ខេត្ត​ស្វាយ​រៀង។

 
ក្នុងចំណោម​មន្ត្រីទាំង​៤រូបនោះ មាន​លោក ម៉ែន អេង ដែលជាឧត្តមសេនីយ៍័ត្រីមួយ​រូបនៃកងយោធពលខេមរភូមិន្ទ។ លោក​ក៏ត្រូវបានគេ​ស្គាល់ជាទូទៅថា «អេង ឫទ្ធី» ដែលជាអតីត​សិល្បករ និងជាថ្នាក់ដឹកនាំមួយរូបនៅអគ្គនាយកដ្ឋាន​វិទ្យុ និងទូរទស្សន៍​បាយ័ន។ លោកមានឋានន្តរស័ក្ត​ឧត្តមមន្ត្រីថ្នាក់លេខ៤។
 
អភិបាលរងខេត្តស្វាយរៀង​ថ្មីៗ៣នាក់ទៀត រួមមាន លោក  ប៉េង ពោធិ៍សា ឋានន្តរស័ក្កឧត្តមអភិបាលថ្នាក់លេខ​៦ នៃក្របខណ្ឌមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ លោក​ជាប្រធាននាយកដ្ឋាន​ហិរញ្ញ​វត្ថុ នៃអគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា។ 
 
លោក សុខា រ៉ាម ឋានន្តរស័ក្តិវរមន្ត្រី ដែលជាអភិបាល​ស្រុករំដួល និង​លោកស្រី យក់ ស៊ីណាត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់លេខ​៣៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com