កីឡាជាតិ
ជាតិ
ខេមបូឌានព្រីមៀរលីគ៖ព្រះខ័នរាជ បន្តកំពូលតារាងទោះចាញ់ភ្នំពេញក្រោន ឯបឹងកេតរំកិលកាន់តែកៀក
21, Aug 2022 , 2:58 pm        
រូបភាព
ការលោតតែតប្រជែងបាល់រវាងខ្សែបម្រើបឹងកេត ឳ ភារុណ (ស) និងខ្សែបម្រើទ័ព Yuta (ទឹកប៊ិច)។ រូបពី Cambodia Preamier Leage
ការលោតតែតប្រជែងបាល់រវាងខ្សែបម្រើបឹងកេត ឳ ភារុណ (ស) និងខ្សែបម្រើទ័ព Yuta (ទឹកប៊ិច)។ រូបពី Cambodia Preamier Leage
ដោយ:
គិតត្រឹមសប្តាហ៍ទី១៦ ក្រុមបឹងកេត តាមពីក្រោយក្រុមលេខពីរ ១ពិន្ទុបន្ទាប់ពីឈ្នះកងយោធពលខេមរភូមិន្ទ ៣-២ ខណៈអង្គរថាយហ្គឺរនាំមុខក្រុមលេខប្រាំពីរ ២ពិន្ទុក្រោយឈ្នះគីរីវង់សុខសែនជ័យ ២-១។ ចំណែកវិសាខា កាន់តែប្រដេញពិន្ទុក្បែរក្រុមលេខមួយ បន្ទាប់ពីផ្ដួលណាហ្កាវើលដ៍ ២-១ ក្នុងពេលជាមួយគ្នា ព្រះខ័នរាជស្វាយរៀង ភ្លាត់ចាញ់ភ្នំពេញក្រោន ៣-០ កាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា។

 
នាកីឡដ្ឋានអង្គរអ៊ែរវ៉េ ក្រុមម្ចាស់ផ្ទះបឹងកេត បានយកឈ្នះភ្ញៀវកងយោធពលខេមរភូមិន្ទ ៣-២។ ម្ចាស់ផ្ទះរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Tukiainen Sakari នៅវគ្គទី១ នៅនាទី១៧ និងទី២៩ និងខ្សែប្រយុទ្ធភ្ញៀវ ណារ៉ុង កក្កដា រកបាន១គ្រាប់នៅនាទី៨។ នៅវគ្គទី២ ម្ចាស់ផ្ទះបន្ថែម១គ្រាប់នៅនាទី៧១ ដោយខ្សែបម្រើ ឱ ភារុណ និងភ្ញៀវតាមបានគ្រាប់ទី២ ដោយខ្សែបម្រើ Yuta Kikuchi នៅនាទី៨០។
 
ក្នុងពេលជាមួយគ្នា ក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ចាញ់ភ្ញៀវអង្គរថាយហ្គឺរ ២-១។ ធក្រុមម្ចាសផ្ទះរកបានដោយខ្សែប្រយុទ្ធ Kaneshiro Motohiro នៅនាទី៩០+​២ រីឯភ្ញៀវសម្រេចទីបានដោយខ្សែបម្រើ Beto Iago នៅនាទី៥៨ និងខ្សែប្រយុទ្ធ Silva Gabrielero នៅនាទី៦១។
 

ជំនួបរវាងភ្នំពេញក្រោន(ក្រហម) និងព្រះខ័នរាជ(ខៀវ)។ រូបពី ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

ចំណែកម្ចាស់ផ្ទះភ្នំពេញក្រោន ផ្តល់ភាពបរាជ័យដល់ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល៣-០។ នៅក្នុងវគ្គទី១ ម្ចាស់ផ្ទះនាំមុខភ្ញៀវ ២គ្រាប់ ដែលរកបានដោយខ្សែបម្រើ ឈុំ សុខហៃ លោតតែតបញ្ចូលទីនៅនាទី៦បន្ទាប់ពីទាត់បាល់ចេញពីខ្សែការពារ យ៉ឺ មូស្លីម និងគ្រាប់ទី២ សម្រេចបានដោយខ្សែប្រយុទ្ធ Fareed Sadat ទាត់ជើងស្តាំទម្លាយសំណាញ់ទីព្រះខ័នរាជនៅនាទី២៦។ ចូលដល់វគ្គទី២ សឹង្ហក្រហម បន្ថែមគ្រាប់ទី៣ រកបានដោយដោយ Fareed Sadat នៅនាទី៩០+២។
 
ខណៈការប្រកួតរវាងវិសាខា និងណាហ្កាវើលដ៍ បញ្ចប់ដោយលទ្ធផលប្រផិតប្រផិតប្រផើយ។ ក្នុងវគ្គទី១ ខ្សែប្រយុទ្ធ សា ទី របស់វិសាខា ស៊ុតទម្លាយសំណាញ់ទី១គ្រាប់នៅនាទី៧ និងនាទី៨ ណាហ្កាតាមស្មើវិញដោលទ្ធផល ១-១ និងវគ្គទី២ វិសាខា បន្ថែមគ្រាប់ជ័យជម្នះរបស់ខ្លួនដែលធ្វើបានដោយខ្សែប្រយុទ្ធ Paulo Victor នៅនាទី ៩០+២។
 
គិតត្រឹមសប្តាហ៍ទី១៦ នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ក្រុមព្រះខ័នរាជស្វាយរៀង ស្គាល់ភាពបរាជ័យជាលើកទី២ ក្រោយបាត់បង់៣ពិន្ទុពីក្រុមភ្នំពេញក្រោន។ ព្រះខ័នរាជ មាន៣៨ពិន្ទុនាំមុខវិសាខា ៧ពិន្ទុ បឹងកេត ឈរលេខ៣ មាន៣០ពិន្ទុ នាំមុខភ្នំពេញក្រោន ៧ពិន្ទុ ខណៈណាហ្កា មាន១៩ពិន្ទុនាំមុខ ថាយហ្គឺរ១ពិន្ទុ និងទ័ព មាន១៥ពិន្ទុ នាំមុខគីរីវង់១១ពិន្ទុ៕
 
 

Tag:
 បាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com