ជាតិ
សង្គមជាតិ
សមត្ថកិច្ចព្រះសីហនុ ចាប់ចិន៥នាក់ ដែលបង្ខាំងស្រ្តីម៉ាឡេស៊ីម្នាក់ ដើម្បីជំរិតទារប្រាក់ សមត្ថកិច្ចខេត្តព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជួន ណារិន្ទ)
× សមត្ថកិច្ចខេត្តព្រះសីហនុ បានជួយរំដោះស្រ្តីម៉ាឡេស៊ីម្នាក់ ដែលត្រូវបានក្រុមជនជាតិចិនចាប់បង្ខាំង និងជំរិតទារប្រាក់។ នេះបើតាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ។
លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា ក្រៅពីរំដោះស្រ្តីជនជាតិម៉ាឡេស៊ីជាជនរងគ្រោះ កម្លាំងសមត្ថកិច្ច ចាប់បានជនជាតិចិន៥នាក់ ជាជនល្មើស។ លោក បន្តថា កម្លាំងសមត្ថកិច្ច ចេញធ្វើប្រតិបត្តិការនេះ កាលពីយប់មិញ (២៣សីហា) បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមការងារហ្វេសប៊ុករបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកស្នងការ បញ្ជាក់ដូច្នេះថា៖«គាត់ ត្រូវចាប់ជំរិត ចាប់បង្ខាំង។ ជនរងគ្រោះ គាត់ ក៏និយាយអ៊ីចឹងដែរ។ យើង កំពុងស្រាយជ្រាវបន្ត»៕
© រក្សាសិទ្ធិដោយ thmeythmey.com