ជាតិ
ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងបាក់ឌុប ដើម្បីសម្រួលដល់ការប្រជុំអាស៊ាន
24, Aug 2022 , 5:29 pm        
រូបភាព
ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម
ក្រសួងអប់រំ សម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រសួងអប់រំ សម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយលើកពីការប្រឡងនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១ និង២២ ខែវិចិ្ឆកា ឆ្នាំ២០២២វិញ។ ការពន្យារពេលនេះ ដើម្បីសម្រួលដល់ការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលដែលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។



កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធ គ្រោងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២២។ មូលហេតុនេះ ទើបក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលប្រឡង ដើម្បីបញ្ចៀសការរំខាននានា ដល់កិច្ចប្រជុំ និងធានាពីដំណើរការប្រឡងឱ្យមានភាពរលូន។
 
សូមបញ្ជាក់ថា ក្រសួងនឹងផ្សព្វផ្សាយកម្មវិធីការងារលម្អិតស្តីពីការរៀបចំ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម ទៅតាមដំណាក់កាលនីមួយៗ។ ការជូនដំណឹងនេះ  ក៏ដើម្បីឱ្យគ្រឹះស្ថានអប់រំ អាណាព្យាបាល សិស្សានុសិស្សបានត្រៀមលក្ខណៈផងដែរ៕
 

Tag:
 ThmeyThmey
  Moeys
 ​បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com