ជាតិ
សង្គមជាតិ
ក្រោយបន្ថែម៥នាក់ អគ្គស្នងការរង៥នាក់ ត្រូវដាក់ឲ្យចូលនិវត្ត
25, Aug 2022 , 9:59 am        
រូបភាព
សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាកន្លងមក។
សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាកន្លងមក។
អគ្គស្នងការរង៥នាក់ ត្រូវបានដាក់ឲ្យចូលនិវត្ត តាមរយៈព្រះរាជក្រឹត្យ បន្ទាប់ពីមានការក្រាបបង្គំសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ព្រះរាជក្រឹត្យនេះ ចេញដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។



អគ្គស្នងការរងទាំង៥រូប ដែលត្រូវបានដាក់ឲ្យចូលនិវត្តនោះ រួមមាន អ្នកស្រី យក់ សុខា លោក ហ៊ូ សាគុណ លោក អ៊ិន បូរ៉ា លោក តេង សួន និង លោក ចាន់ ស៊ីថា។ 
 
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមានសំណើពីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញអនុក្រឹត្យតែងតាំងអគ្គស្នងការរងថ្មី៥នាក់ រួមមាន អ្នកស្រី រស់ ច័ន្ទសោភា លោក ជីវ ផល្លី លោក ជា ពៅ លោក លន់ សុផាត និង លោក កឹង ឃន៕ 

អត្ថបទទាក់ទង
 

Tag:
 ដាក់អគ្គស្នងការរងឲ្យចូលនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com