អត្ថបទពាណិជ្ជកម្ម
បញ្ចុះតម្លៃ ៥០% រាល់ការទូទាត់ជាមួយកាតនិម្មិត UnionPay របស់ អេ អឹម ខេ
25, Aug 2022 , 2:35 pm        
រូបភាព
ឥឡូវនេះអតិថិជន អេ អឹម ខេ ទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 50% ភ្លាមៗ នៅពេលកម៉្មង់នៅលើកម្មវិធី foodpanda ដោយប្រើកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ។
 
ការផ្ដល់ជូនពិសេសនេះ គិតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០២២។ ប្រសិនបើលោកអ្នកមិនទាន់មានកាតឥណពន្ធនិម្មិត UnionPay របស់ អេ អឹម ខេ លោកអ្នកអាចបង្កើតបានដោយខ្លួនឯង និងឥតគិតថ្លៃ ដោយគ្រាន់តែធ្វើតាម វីដេអូនេះ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមប្រើប្រាស់កូដ “UPI08” ក្នុងពេលទូទាត់។
 
លក្ខន្តិកក្នុងការទទួលបានការបញ្ចុះតម្លៃ ៥០%​ មានដូចខាងក្រោម៖
  • ទទួលបានការបញ្ចុះតម្លៃ ៥០% ដោយកំណត់ជាទឹកប្រាក់ធំបំផុតត្រឹម ៥ដុល្លារ ក្នុងការទូទាត់ម្តង
  • មានសុពលភាពសម្រាប់តែការទូទាត់ចំណាយចាប់ពី ៥ដុល្លារ ឡើងទៅ
  • អ្នកប្រើប្រាស់ម្នាក់អាចទទួលបានការបញ្ចុះតម្លៃត្រឹម ៣ដង ឬស្មើនឹងទឹកប្រាក់បញ្ចុះតម្លៃ១៥ដុល្លារ
  • កូដបញ្ចុះតម្លៃគឺមានសុពលភាពសម្រាប់អ្នកប្រើប្រាស់មុនបានមុន
  • រាល់ការទូទាត់ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃ លុះត្រាតែលោកអ្នកបានប្រើប្រាស់ជាមួយកាត UnionPay របស់ អេ អឹម ខេ ដែលនៅមានសុពលភាព ហើយទទួលបានជោគជ័យជាមួយបណ្ដាញទូទាត់របស់ UnionPay
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ដ។
       


ប្រសិនបើអតិថិជនមានចម្ងល់ទាក់ទងនឹងការផ្ដល់ជូនពិសេសនេះ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK MFI)
 
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com