ជាតិ
ពលរដ្ឋភូមិទក្សិណត្បូង និងត្រពាំងសេះជាង៧០០គ្រួសារ ព្រមចេញទៅទីតាំងថ្មី
25, Aug 2022 , 6:59 pm        
រូបភាព
សៀមរាប៖ ពលរដ្ឋជាង៧០០គ្រួសារ ក្នុងចំណោមជាង៩០០គ្រួសារ ក្នុងភូមិទក្សិណត្បូង និងត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានស្ម័គ្រចិត្តផ្តិតមេដៃ និងព្រមចាកចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក នៃស្រុកបន្ទាយស្រី។

 
ពិធីចាប់ឆ្នោតជ្រើសរើក្បាលដីឡូតិ៍ថ្មី ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា នៅបរិវេណខាងមុខរដ្ឋបាលខេត្តសៀមរាប ដែលមានពលរដ្ឋច្រើនរយនាក់ចូលរួម។ ពលរដ្ឋភាគច្រើនសប្បាយរីករាយ និងព្រមទៅនៅតំបន់ថ្មី ព្រោះបានកម្មសិទ្ធិដីធ្លីត្រឹមត្រូវ និងទុកឱកាសឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពថែរក្សាតំបន់បេតិកភណ្ឌអង្គរឱ្យគង់វង្សតទៅមុខទៀត។ យ៉ាងណាមិញ ក៏មានពលរដ្ឋខ្លះមិនព្រមចូលរួមចាប់ឆ្នោតនឹងគេដែរ ព្រោះពួកគេបារម្ភពីជីវភាព និងមុខរបរនៅកន្លែងថ្មី។ ជាពិសេសនោះ គឺពួកគេអះអាងថា បានមករស់នៅតំបន់នេះយូរមកហើយ ដោយខ្លះមកតាំងទី អំឡុងឆ្នាំ១៩៩៣ ឬខ្លះមុននេះទៅទៀត៕
 
វីដេអូដោយ៖ អ៉ីសា រ៉ហានី

 






















© រក្សាសិទ្ធិដោយ thmeythmey.com