ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានិត និងលោក ទៀ សីហា ប្រាប់ឲ្យលោក ខឹម វាសនា ឈប់បំផុសបំផុល និងរំសាយការជួបជុំ
27, Aug 2022 , 4:53 pm        
រូបភាព
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា និងស្នងការខេត្ត រួមទាំងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ នារសៀលថ្ងៃទី២៧ ខែសីហា បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះរបស់លោក។

 
លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីៗថា អភិបាលខេត្ត និងអាជ្ញាធរបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
 
បន្ថែមពីនេះ អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ​នៅត្រឹមថ្ងៃទី២៨ សីហា។ លោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា។ នេះបើតាមលោក តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប។
 
សូមស្ដាប់កិច្ចសម្ភាសខ្លីរវាងលោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖

 

 







Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com