កីឡាជាតិ
ជាតិ
AFC U20៖ កម្ពុជា រងបរាជ័យជំនួបដំបូងក្រោមថ្វីជើង លីបង់ ១-០
14, Sep 2022 , 9:24 pm        
រូបភាព
ការទាត់បាល់Freekick ដោយខ្សែការពារអាយុក្រោម២០ឆ្នាំកម្ពុជា ឆាន់ ប៊ុនមី។ រូបCapture ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការទាត់បាល់Freekick ដោយខ្សែការពារអាយុក្រោម២០ឆ្នាំកម្ពុជា ឆាន់ ប៊ុនមី។ រូបCapture ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ក្រុមកម្ពុជាអាយុក្រោម ២០ឆ្នាំ រងបរាជ័យ លទ្ធផល ១-០​ ក្រោមថ្វីជើងក្រុមអាយុក្រោម ២០ឆ្នាំ លីបង់ នៃការប្រកួតពានរង្វាន់ AFC Asian Cup U20 ពូល I នាកីឡដ្ឋាន Pamir Stadium ទីក្រុង Dushanbe ប្រទេសតាជីគីស្ថាន រាត្រីថ្ងៃទី២០ ខែកញ្ញានេះ។

 
ចាប់ផ្តើមការប្រកួតដើមវគ្គទី១ លីបង់ បើកការនាំមុខមុន ១គ្រាប់ត្រឹមនាទី៨ សម្រេចទីបានដោយកីឡាករប្រធានក្រុម Mohamad Sadek ជាខ្សែបម្រើស៊ុតទម្លាយអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា។ យ៉ាងណាកម្ពុជា បានសម្រុកវាយបកទៅវិញដែរ តែពុំមានសំណាងក្នុងការរកគ្រាប់បាល់នោះឡើយ។ បញ្ចប់ក្នុងវគ្គទី១ លទ្ធផលបណ្តោះអាសន្នលីបង់ ១-០ កម្ពុជា។
 
ការប្រកួតឈានចូលដល់វគ្គទី២ ក្រុមទាំងពីរមានការវាយសម្រុកគ្នាទៅវិញទៅមកពិតជាគួរឱ្យជក់ចិត្តផ្តិតអារម្មណ៍។ ទោះមានការវាយសម្រុកគ្នាចុះឡើងតែគោព្រៃវ័យជំទង់កម្ពុជា មិនមានសំណាងក្នុងស៊ុតទម្លាយសំណាញ់ទី លីបង់ឡើយ។ បញ្ចប់ការប្រកួតរយៈពេល ៩០នាទីពេញ ក្រុមលីបង់ ឈ្នះកម្ពុជា ១-០។
 
ស្ថិតិក្រោយបញ្ចប់ការប្រកួត កម្ពុជាគ្រប់គ្រងបាល់បាន ៤២ភាគរយ ពុំមានការស៊ុតទៅលើលីបង់ឡើយ និងទទួលបានបាល់ទាត់ចេញពីជ្រុង(Coner) ៣លើក ខណៈលីបង់ គ្រប់គ្រងបាន ៥៨ភាគរយ ស៊ុតចេញ៦ជើង ចំគោលដៅ៤ជើង និងទទួលបានបាល់ទាត់ចេញពីជ្រុង(Coner) ៦លើក។ សម្រាប់ពូល I លទ្ធផលបណ្តោះអាសន្ន លីបង់ ឈរលេខ១ មាន៣ពិន្ទុ និងមានគ្រាប់បាល់ចំណេញ១ ចំណែកកម្ពុជា ឈរលេខ២ ពុំមានពិន្ទុ និងខាតគ្រាប់បាល់១ គិតត្រឹមជុំទី១។
 
គួបញ្ជាក់ថា ប្រកួតបន្ទាប់កម្ពុជា ត្រូវជួបជាមួយមិត្តរួមតំបន់អាស៊ានសិង្ហបុរី នៅថ្ងៃទី១៦ និងថ្ងៃទី១៨ ខែកញ្ញា និងបន្តជួបមិត្តរួមពូល I ម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន នាទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន៕
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com