អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង់គ្លេស អញ្ជើញត្រឹមអគ្គរដ្ឋទូតពីកូរ៉េខាងជើង ចូលរួមពិធីបុណ្យសពម្ចាស់ក្សត្រិយ៍​អេលីហ្សាបែតទី២
15, Sep 2022 , 2:29 pm        
រូបភាព
មញ្ជូសាមហាក្សត្រិយានីអង់គ្លេស អេលីហ្សាបែតទី២ ទៅដល់អាគារ Westminster ។ រូបថត AFP
មញ្ជូសាមហាក្សត្រិយានីអង់គ្លេស អេលីហ្សាបែតទី២ ទៅដល់អាគារ Westminster ។ រូបថត AFP
ទីក្រុងឡុងដ៍ នឹងអញ្ជើញតំណាងម្នាក់មកពីកូរ៉េខាងជើងដើម្បីចូលរួមពិធីបុណ្យសពរបស់ម្ចាស់​ក្សត្រិយានីអេលីហ្សាបែតទី២ (Elizabeth II) នៅថ្ងៃទី១៩ ខែកញ្ញា។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអង់គ្លេស។

 
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ដោយស្រង់ប្រភពក្រសួងការបរទេសចក្រភពអង់គ្លេសថា​តំណាងកូរ៉េខាងជើងនឹងត្រូវបានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យសពម្ចាស់ក្សត្រីយ៍អេលីហ្សាបែត នេះនឹងស្ថិតត្រឹមជាការអញ្ជើញកម្រិតអគ្គរដ្ឋទូតតំណាងប្រទេសមួយនេះ ដូចការអញ្ជើញផ្ញើទៅអ៊ីរ៉ង់​ដែរ​។
 
យ៉ាងណាមិញ អង់គ្លេសនឹងមិនអញ្ជើញអាហ្វហ្កានីស្ថាន ស៊ីរី និង វ៉េណេស៊ុយអេឡាដូចចំពោះរុស្ស៊ី មីយ៉ាន់ម៉ា និងបេឡារុស។ ប្រទេសទាំងនេះ កំពុងស្ថិតក្រោមសម្ពាធអន្តរជាតិដោយសារបញ្ហានានាចាប់តាំងពីរបបដឹកនាំក្នុងប្រទេស និងសកម្មភាពនៅក្រៅប្រទេសដូចជារុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន។​​
 
ពិធីបុណ្យសព្វម្ចាស់ក្សត្រីយ៍នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញានៅទីក្រុងឡុងដ៍ដែលនឹងប្រជុំ ដោយមេដឹកនាំប្រទេសផ្សេងៗ រាជវង្ស និងឥស្សរជនសំខាន់ៗ។ មេដឹកនាំប្រទេសធំៗដូចជាជប៉ុន អូស្ត្រាលី និងនូវែសេឡង់ សុទ្ធតែបានបញ្ជាក់ពីវត្តមានក្នុងពិធីនេះ៕
 

Tag:
 អង់គ្លេស
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com