អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ហ្សេលេនស្គី ​ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយទស្សនកិច្ចនៅក្រុងទើបដណ្តើមបានពីរុស្ស៊ី
15, Sep 2022 , 4:29 pm        
រូបភាព
ដោយ:
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែកញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់ប៉ះទង្គិចជាមួយរថយន្តឯកជនមួយ ប៉ុន្តែលោកមិនរងរបួសធ្ងន់ធ្ងរទេ។ អ្នកនាំពាក្យមេដឹកនាំអ៊ុយក្រែន លោក Sergii Nykyforov បង្ហោះបែបនេះនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៥ ខែកញ្ញា។

 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងកៀវ បន្ទាប់ត្រឡប់មកពីទស្សនកិច្ចនៅទីក្រុង Izyum ដែលទើបតែដណ្តើមបានពីកងទ័ពរុស្ស៊ីវិញកាលពីចុងសប្តាហ៍មុន។​
 
«លោកប្រធានាធិបតី (វ៉ូឡូឌីមៀ ហ្សេលេនស្គី) ត្រូវបានពិនិត្យមើលដោយគ្រូពេទ្យ ហើយមិនរងរបួសធ្ងន់ធ្ងរទេ»។ អ្នកនាំពាក្យរបស់មេដឹកនាំអ៊ុយក្រែន លោក Sergii Nykyforov សរសេរបែបនេះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៥ ខែកញ្ញា ដោយបញ្ជាក់ថា លោក ហ្សេលេនស្គី រងរបួសស្រាលទេ ហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកំពុងត្រូវបានស៊ើបអង្កេត។ 
 
មេដឹកនាំអ៊ុយក្រែននៅថ្ងៃទី១៤ ខែកញ្ញាបានទៅទីក្រុង Izyum ដើម្បីចូលរួមពិធីលើកទង់ជាតិអ៊ុយក្រែនឡើងវិញ។ ទីក្រុង Izyum ក៏ដូចជាទីក្រុង Kupiansk ដែលស្ថិតនៅតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែនត្រូវបានកងទ័ពអ៊ុយក្រែនរំដោះបានមកវិញ បន្ទាប់ពីទីក្រុងទាំងនេះដែលត្រូវបានប្រើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ក្នុងការប្រយុទ្ធកន្លងមកត្រូវបានបំផ្លិចបំផ្លាញក្នុងដៃយោធារុស្ស៊ី ៕
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com