កីឡាជាតិ
ជាតិ
លោក ខៀវ សាម៉េត ៖ មរណភាពប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរី ជាការបាត់បង់មនុស្សមានឧត្តមគតិខ្ពស់
15, Sep 2022 , 6:29 pm        
រូបភាព
លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់សិង្ហបុរី. រូបពី FAS
លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់សិង្ហបុរី. រូបពី FAS
លោក ខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខយចំពោះមរណភាពរបស់លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់សិង្ហបុរី (FAS)។ លោក Tong ដែលជាអនុប្រធាន AFF ផងបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងអាយុ ៧០ឆ្នាំ។។

 
យោងតាមការផ្សាយរបស់ AFF លោក ខៀវ សាម៉េត បានបង្ហាញពីការរំលែងទុក ចំពោះមរណភាពលោក Lim Kia Tong។  ក្នុងនាមជាប្រធាន AFF លោក សាម៉េត បានសរសេរដូច្នេះថ៖ «សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់សិង្ហបុរី និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន។ យើងទាំងអស់គ្នាមានការសោកស្ដាយ និងឈឺចាប់ចំពោះការបាត់បង់មនុស្ស ដែលឧត្តមគតិ។ ការចងចាំនៃភាពជាអ្នកដឹកនាំ ចំណង់ចំណូលចិត្ត ការលេងសើច និងការប្តេជ្ញាចិត្តរបស់គាត់ នឹងនៅតែជាការបំផុសគំនិតដល់ ពួកយើងជានិច្ច។»។
 
ក្រោយមរណភាពលោ Tong សហព័ន្ធបាល់ទាត់សិង្ហបុរី បានសម្រេចពន្យាការប្រកួតបាល់ទាត់ក្នុងស្រុកនានា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្ហាញការគោរពដល់ អតីតប្រធាន​រូបនេះ។
 
គួរបញ្ជាក់ផងដែរ លោក Lim Kia Tong បានចូលរួមជាមួយ FAS ចាប់ពីឆ្នាំ១៩៩៩ ប៉ុន្ដែក្នុងតំណែងជាគណៈកម្មការ។ អតីតប្រធាននេះ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ដំបូង​គេ មុន​នឹង​ក្លាយ​ជា​អនុប្រធាន​ក្នុង​ឆ្នាំ​២០០៧ រហូតជាប់​ឆ្នោត​ជា​ប្រធាន FAS នៅឆ្នាំ២០១៣៕
 

Tag:
 បាល់ទាត់
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com