កីឡាជាតិ
ជាតិ
AFC Cup U20 ​៖ កម្ពុជា និងសង្ហបុរី ចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយប្រកួតស្មើ ១-១
16, Sep 2022 , 9:13 pm        
រូបភាព
ខ្សែការពារ ជូ ស៊ិនទី (អាវស) អូសបាល់ជ្រែក ក្រុមកីឡាករសិង្ហបុរី(អាវក្រហម)។ រូបពី Cambodian Preamir Leageu
ខ្សែការពារ ជូ ស៊ិនទី (អាវស) អូសបាល់ជ្រែក ក្រុមកីឡាករសិង្ហបុរី(អាវក្រហម)។ រូបពី Cambodian Preamir Leageu
ដោយ:
ក្រុមបាល់ទាត់យុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា រកបានត្រឹម ១ពិន្ទុក្រោយប្រកួតស្មើ លទ្ធផល ១-១  ជាមួយក្រុមសិង្ហបុរីអាយុក្រោម ២០ឆ្នាំ ដែលមានគ្នាត្រឹម ១០នាក់ ក្នុងជំនួបពូល I វគ្គសន្សំពិន្ទុនៃពានរង្វាន់ AFC Asian Cup U20 រាត្រីថ្ងៃទី១៦ ខែកញ្ញា។



ការប្រកួតវគ្គទី១ ក្រុមកម្ពុជា បើកការវាយសម្រុកជាខ្លាំងទៅលើសិង្ហបុរី ប៉ុន្តែមិនអាចសម្រេចទីបានឡើយទោះបីមានការស៊ុតជាច្រើនលើកក៏ដោយគិតត្រឹមនាទី១០។ នៅនាទី១១ ខ្សែការពារគោព្រៃវ័យជំទង់កម្ពុជា អ៊ីម សុខឃីម បានបង្កើតកំហុសនៅក្នុងប្រអប់តំបន់គ្រោះថ្នាក់អាជ្ញាកណ្តាលសម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រ ទៅឱ្យខ្សែប្រយុទ្ធសិង្ហបុរី Syafi’ie Redzuan ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីបានឡើយ ដោយអ្នកចាំទីកម្ពុជា រ៉េត លីហេង សង្គ្រោះបាន។
 
ប៉ុន្តែចូលដល់នាទី២៨ សិង្ហបុរី រកបានគ្រាប់នាំមុខដោយខ្សែការពារ Danial Cricton នៅនាទី២៨។ មិនយូរប៉ុន្មានកម្ពុជារកគ្រាប់បាល់តាមស្មើ ១-១ សម្រេចទីបានដោយខ្សែបម្រើ កើត ពេជ្រ នៅនាទី៤៤។ បញ្ចប់ការប្រកួតក្នុងវគ្គទី១ កម្ពុជា ១-១ សិង្ហបុរី។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរមិនការស៊ុតទម្លាយសំណាញទីគ្នាឡើយគិតត្រឹមនាទី៦០។ នៅនាទី៦៧ ខ្សែប្រយុទ្ធសិង្ហបុរី Raoul Suhami  ទទួលបានកាតក្រហមបន្ទាប់ពីរូបគេកាយវិការមិនត្រឹមត្រូវនៅក្នុងតំបន់គ្រោះថ្នាក់កម្ពុជា។ ទោះបីមានប្រៀបជាងសិង្ហបុរី តែកម្ពុជាពុំមានសំណាងក្នុងស៊ុតបញ្ចូលទីបានឡើយ។ បញ្ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមរក្សាលទ្ធផលស្មើគ្នា ១-១។
 
ស្ថិតិក្រោយបញ្ចប់ការប្រកួតនាកីឡដ្ឋាន Pamir Stadium កម្ពុជាគ្រប់គ្រងបាន ៤៥ភាគរយ ស៊ុតចេញ១៥ជើង ចំគោលដៅ ១០ជើង របូត១គ្រាប់ និងបានបាល់ជ្រុង១០លើក ខណៈសិង្ហបុរី គ្រប់គ្រងបាន ៥៥ភាគរយ ស៊ុត២ជើង ចំគោលដៅទាំង២ជើង និងទទួលបានបាល់ជ្រុង២លើកផងដែរ។
 
លទ្ធផលបណ្តោះអាសន្ន សិង្ហបុរី ឈរលេខ១ មាន៤ពិន្ទុ នាំមុខលីបង់ ឈរលេខ២ មាន៣ពិន្ទុ និងកម្ពុជា លេខ៣ មាន១ពិន្ទុ ខណៈតាហ្ស៊ីគីស្ថាន មាន១ពិន្ទុដូចគ្នា ឈរលេខ៤។
 
 
គួរបញ្ជាក់ថា កម្ពុជា ប្រកួតបន្ទាប់នឹងត្រូវតទល់នឹងក្រុមម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ចំណែកសិង្ហបុរី ត្រូវជួបលីបង់ នាកីឡដ្ឋាន Pamir Stadium ប្រទេសតាហ្ស៊ីគីស្ថាន៕
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com