កីឡាជាតិ
ជាតិ
កីឡាការិនី ផូ បញ្ញា៖ «ខ្ញុំត្រៀមរួចរាល់ដើម្បីដណ្តើមមេដាយស៊ីហ្គេមនៅកម្ពុជា»
17, Sep 2022 , 11:39 pm        
រូបភាព
កីឡាការិនីសីដក់ ជម្រើសជាតិកម្ពុជា ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
កីឡាការិនីសីដក់ ជម្រើសជាតិកម្ពុជា ក្នុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
ដោយ:
កីឡាការិនីសីដក់ និងឈិនឡូនជម្រើសជាតិកម្ពុជា ផូ បញ្ញា ប្តេជ្ញាខំប្រឹងធ្វើយ៉ាងណាដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ ជូនជាតិឱ្យបាន ទោះបីការហ្វឹកហាត់លំបាកយ៉ាងណាក៏ដោយ។

 
ស្របពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខិតជិតមកដល់ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបន្តខ្នះខ្នែងក្នុងការហ្វឹកហ្វឺនកីឡាករ-កីឡាការិនី យ៉ាងខ្លាំងក្លាដើម្បីសម្រេចផែនការយុទ្ធសាស្រ្តដណ្តើមមេដាយយ៉ាងហោចណាស់មាស៣ នាស៊ីហ្គេមនៅកម្ពុជា។
 
កីឡាការិនីជម្រើសជាតិកម្ពុជា ផូ បញ្ញា សមាជិកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាបានផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗអំពីការត្រៀមខ្លួនប្រជែងយកមេដាយជូនជាតិ នាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។


 គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសីដក់ និងឈិនឡូនកម្ពុជា

កីឡាការិនី ផូ បញ្ញា និយាយដោយមានភាពជឿជាក់ថា៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាយើងធ្វើម្ចាស់ផ្ទះ ខ្ញុំព្យាយាមហ្វឹកហាត់ដើម្បីដណ្តើមមេដាយជូនជាតិ»។ 
 
ជាមួយនឹងក្តីរំពឹងខ្ពស់នេះដែរកីឡាការិនីជម្រើសជាតិរូបនេះបញ្ជាក់ថា សម្រាប់ក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជាមានការហ្វឹកហ្វឺនខ្លាំង ដោយមួយថ្ងៃហ្វឹកហាត់៣ពេល។ ទោះមានការពិបាកខ្លាំងតែកីឡាការិនី ផូ បញ្ញា ប្តេជ្ញាព្យាយាមប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីកីឡាសីដក់កម្ពុជា៕
 
 
 
 
 

Tag:
 កីឡាសីដក់
 ផូ បញ្ញា
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com